Chompoo Araya និងស្វាមី មិនដែលសូម្បីតែគិតថានិថធ្វើរឿងបែបនេះ ដើម្បីកូនស្រីរបស់ខ្លួន

Share on facebook
Share on linkedin
Share on telegram

គូស្នេហ៍មួយគូទៀតដែលរស់នៅក្នុងជីវិតគ្រួសារដ៏កក់ក្តៅជាមួយគ្នាដូចជា “Chompoo Araya” និង “Not Wisarut Rangsi Singpipat” ដែលពេលនេះអ្នកទាំងពីរក្លាយជាឪពុកម្តាយមានកូនចំនួន 3 ហើយ ដោយ Chompoo កំពុងមានផ្ទៃពោះកូនទីបីហើយ។ នោះគឺជាកូនស្រី អ្នកគាំទ្រអាចតាមដានរឿងរ៉ាវរបស់ជីវិតរបស់នាងនៅលើ Instagram របស់នាងបាន ។

ថ្ងៃនេះយើងសូមលើកយកនូវរឿងខ្លះៗដែល Chompoo Araya និងស្វាមី មិនដែលសូម្បីតែនិងគិតធ្វើរឿងបែបនេះ ដើម្បីកូនស្រីរបស់ខ្លួន ។ នាងបានសារភាពថា នាង បានព្យាយាមរហូតដល់ទៅ 4ដង ទម្រាំបានកូនស្រីម្នាក់នេះ ។ ដោយនាងរិះរកគ្រប់វិធី មិនថាតែពេទ្យបូរាណ ថ្នាំចិនបូរាណ រហូតដល់ទៅពិភាគ្សារជាមួយព្រះសង្ឃថែមទៀតផង ។ ទី​បំផុត​យើង​មិន​ដែល​គិត​ថា​យើង​នឹង​ធ្វើ​បែប​នេះ​ដើម្បី​កូន​ស្រី​ម្នាក់​នេះ​ទេ។នោះគឺ ការអង្គុយសមាធិ ដើម្បីអោយចិត្តបានស្ងប់ និងរកសេចក្ដីសុខផ្លូវចិត្ត ។ 

ហើយនាងក៏បានទៅព្រឹក្សារយោបល់ជាមួយមិត្តដែលធ្លាប់រៀន ផ្នែកចិត្តវិទ្យាជាមួយគ្នា​នៅ សាកលវិទ្យាល័យ Chulalongkorn ។ គេបានប្រាប់ថាវិធីធ្វើគឺងាយណាស់ គេជឿថានាងធ្វើបាន ។ នាងក៏សួរទៅវិញថា ត្រូវធ្វើអ្វីខ្លះ បើត្រឹមតែអង្គុយសមាធិ នាងអាចធ្វើនៅផ្ទះបាន តែនាងមិនអាចទៅបោសសម្រាមនៅវត្តបានទេ ព្រោះនាង ត្រូវថែទាំសុខភាពខ្លួននិងកូនរបស់នាង ។

ហើយនៅទីបំផុតនាងក៏បានធ្វើវាដើម្បីកូនស្រីរបស់ខ្លួន ដោយការអង្គុយសមាធិ និងឧទ្ទិសកុសលផលបុណ្យដល់ម្ចាស់កម្មពាវេរាទាំងឡាយ រួមទាំងសូត្រមន្តមុនពេលចូលគេង ដើម្បីអោយចិត្តស្ងប់សង្ឃឹមថា អ្វីដែលធ្វើទាំងនេះ និងផ្ដល់ផលល្អដល់កូនស្រីរបស់នាង ដែលក្នុងពេលនេះ នាងពពោះ បាន 6ខែហើយ ។

Please enter a valid URL

Relate Post