អស្ចារ្យមែន ..! Mariah Carey និងទទួលបានចំណូល ដ៏ច្រើនសន្ធឹកជារៀងរាល់ចុងឆ្នាំ ពីចំរៀង១បទនេះ

Share on facebook
Share on linkedin
Share on telegram

ដូចការរំពឹងទុក បទចម្រៀង “All I Want For Christmas Is You” របស់ Mariah Carey បានជាប់ចំណាត់ថ្នាក់លេខ 1 ម្តងទៀតនៅលើតារាង Billboard Hot 100 ដែលជាឆ្នាំទី 3 ជាប់ៗគ្នាចាប់តាំងពីបទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់លេខ 1 ជាលើកដំបូង ក្នុងឆ្នាំ 2019 ។

វេបសាយ Celebrity Net Worth បានគណនាប្រាក់ចំណូលរបស់ Mariah Carey នៅលើវេទិកាស្ទ្រីមរួមទាំង Apple Music និង Spotify រួមបញ្ចូលគ្នា ហើយបានរកឃើញថារៀងរាល់ខែធ្នូ Mariah ទទួលបានចំណែកនៃការរក្សាសិទ្ធិសម្រាប់ចំរៀងបទ “All I Want For Christmas Is” You” មានចំនួនប្រហែល 1 លានដុល្លារ ។

ហើយនៅឆ្នាំ 2021 វានឹងកើតឡើងម្តងទៀត។ ដោយ​បទ​ចម្រៀង​នេះ​បានត្រឡប់​មក​វិញ​ជាមួយភាពល្បីល្បាញរបស់ខ្លួន  រហូតដល់វា ស្ទើតែក្លាយជាបទចំរៀងប្រចាំសម្រាប់ រដូវកាល បុណណូអែលទៅហើយ  ជាមួយនឹងការចូលទស្សនារហូតទៅដល់  81.2 លានដង គិតត្រឹម ក្នុងខែធ្នូ នេះតែប៉ុណ្ណោះ ។

Please enter a valid URL

Relate Post