គូស្នេហ៍តារាល្បីលោក Rain ឬ (Jung Ji Hoon) និងភរិយាដ៏ស្រស់ស្អាត Kim Tae Hee កំពុងបញ្ចេញភាពរីករាយក្នុងបុណ្យណូអែល ម្សិលមិញនេះជាមួយនឹងរូបថតផ្សព្វផ្សាយដ៏ស្រស់ស្អាតជាមួយ កៅអីម៉ាស្សាដ៏ប្រណិតម៉ាក ‘BODYFRIEND’ ដែលអ្នកទាំងពីរធ្វើជាអ្នកផ្សព្វផ្សាយអោយ ។
ក្នុងរូបថតគូស្នេហ៍តារាមួយគូនេះស្ថិតក្នុងពិធីជប់លៀងដ៏សាមញ្ញ តែឆើតឆាយ ដោយ Rain មកក្នុងឈុតពណ៌ខ្មៅភ្លឺរលោង។ និង Kim Tae Hee ក្នុងរ៉ូបពណ៌ក្រហមដ៏ស្រស់ស្អាត។ យើងអាចមើលឃើញថាគូស្នេហ៍១គូរនេះ កំពុងរៀបចំសម្រាប់ថ្ងៃឈប់សម្រាកជាមួយនិងភាពផ្អែមល្ហែមរកអ្វីស្មើគ្មាន ។
គួររំលឹកផងដែរថា Rain និង Kim Tae Hee បានរៀបការនៅឆ្នាំ 2017 ។ បច្ចុប្បន្នគូស្នេហ៍មួយគូនេះមានកូនស្រីពីរនាក់ ។