រាលដាលកាន់តែធំហើយ ..! អង្គការ​១នេះ​ប្តឹង​ទៅ​តុលាការ​ក្រុង​សេអ៊ូល​ ឱ្យ​បញ្ឈប់​ការ​ចាក់ផ្សាយ Snowdrop

រឿងភាគដែលមានចំណងជើងថា Snowdrop ត្រូវបានស្នើឱ្យឈប់ចាក់ផ្សាយ ដោយ​ចោទ​ប្រកាន់​ពី​បទ​បំភ្លៃ​ប្រវត្តិសាស្ត្រ ។ នេះបើយោងតាមរបាយការណ៍​ថ្មីៗ​បាន​បញ្ជាក់​ដូច្នេះ អង្គការពលរដ្ឋ ‘The Declaration of Global Citizens in Korea’ បានដាក់ពាក្យបណ្តឹងទៅតុលាការក្រុងសេអ៊ូលភាគខាងលិច នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2021 ដោយស្នើឱ្យ JTBC បញ្ឈប់ការចាក់ផ្សាយរឿងភាគនេះ ក្រោមហេតុផលថាវាបំភ្លៃប្រវត្តិសាស្ត្រកូរ៉េ និងផ្សព្វផ្សាយរឿងដែលបំភ្លៃការពិតនិង អតីតកាល ដល់ទស្សនិកជនអន្តរជាតិជុំវិញពិភពលោកផងដែរ។

ពាក់ព័ន្ទទៅនិងរឿងនេះ JTBC បានប្រកាសថា ខ្សែរភាពយន្តភាគរឿង Snowdrop នឹងចាក់ផ្សាយ 3 ភាគ 3 ថ្ងៃជាប់ៗគ្នាក្នុងសប្តាហ៍នេះ ដើម្បីបន្ធូរបន្ថយកង្វល់របស់អ្នកប្រើបណ្ដាញសង្គម អំពីការបំភ្លៃប្រវត្តិសាស្ត្រ។ដោយការដែលបញ្ចាំងលឿនបែបនេះ គឺចង់អោយសាច់រឿងនិងបានបញ្ជាក់កាន់តែច្បាស់ថា មិនមានចំណុចណាមួយដែលបង្ហាញថា អ្នកនិពន្ធ និងក្រុមផលិតភាពយន្តរឿងនេះ មានចេតនា បំភ្លៃប្រវត្តិសាស្ត្រនោះទេ ។
Please enter a valid URL

Relate Post