នៅថ្ងៃទី25 ខែធ្នូ 2021 កន្លងទៅនេះ តារាចំរៀងមនោសញ្ចេតនា លោក ហេង ពិទូ បានបង្ហោះសារផ្ដាច់និស្ស័យស្នេហ៍ជាមួយ អ្នកនាង ហ្វី យ៉ាតា ព្រមជាមួយពាក្យសារភាព អំពីកំហុសរបស់ខ្លួន ថាមានអ្នកទី3 ថែមទៀតផង ។ ហើយចំណែកឯ អ្នកនាងហ្វីយ៉ាតា ក៏បានបង្ហោះសារតបទៅវិញដោយបានបញ្ជាក់ពីការបែកបាក់នេះផងដែរ ដោយអ្នកនាងបានប្រាប់ថា នោះជាការពិត មិនមែនជាការ Prank អីទេ ។ ហើយមូលហេតុដែលលោកហេងពីទូ ព្រមសារភាពកំហុសទាំងប៉ុន្មានគឺដោះដូរទៅនិង ការមិនបង្ហោះភស្តុតាង នៃការផិតក្បត់ របស់លោក ហេងពិទូ ជាសាធារណៈ ។
រឿងរ៉ាវហាក់ដូចជាស្ងប់ស្ងាត់បានតែ ត្រឹមតែ១ភ្លែតតែប៉ុណ្ណោះ ព្រោះថ្មីៗនេះ អ្នកនាងហ្វីយ៉ាតា បានសសេរសារដាក់ចំៗ ពាក់ព័ន្ធទៅនិងការបែកបាក់នេះ ។ ដោយនាងបានពោលថា ហេតុអីត្រូវខូចចិត្តបើយើងបាត់បង់មនុស្សដែលមិនមានភាពស្មោះត្រង់ចំពោះយើងហ្នឹង តែគេទៅវិញទេដែលបាត់បង់មនុស្សដែលស្រលាញ់គេ ។ វាគឺជាកាដូដ៏ល្អបំផុតដែលយើងត្រៀមខ្លួនដើរចូលទៅក្នុងឆ្នាំថ្មីដោយគ្មានស្នែងនៅលើក្បាល. ភាពស្មោះត្រង់មិនពិបាកធ្វើទេគ្រាន់តែមនុស្សខ្លះជ្រើសរើសយកការកុហកបោកប្រាស់ ។
មុននឹងចាកចេញពីអ្វីមួយខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ ដូច្នេះពេលណាដែលខ្ញុំសម្រេចចិត្តថាដើរចេញគឺជាពេលដែលខ្ញុំគ្មានពាក្យថាស្ដាយក្រោយទេ ។ ការបែកបាក់ខ្លះមិនប្រាកដថាសុទ្ធតែអាក្រក់នោះទេ ការបែកបាក់ខ្លះគឺជាសំណាងរបស់អ្នកទៅថ្ងៃមុខក៏ថាបាន. ត្រូវចាំថាអ្នកធ្វើឲ្យទឹកភ្នែករបស់មនុស្សដែលស្មោះត្រង់និងស្រលាញ់អ្នកចេញពីចិត្តស្រក់ច្រើនកម្រិតណា ខ្លួនអ្នកក៏ហែលទឹកភ្នែកនោះលែងរួចដូចគ្នា…