នេះបើយោងតាមការបង្ហោះសាររបស់តារាចំរៀង ម៉ៃ សុគន្ធ ហៅកំពុលមហាទើស បាន Post នៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក ដោយបានប្រកាសថាខ្លួន បានដាក់ពាក្យប្ដឹងទៅតុលារការជាផ្លូវការហើយ ពាក់ព័ន្ធទៅនិងករណី net Idol ដ៏ល្បី អូនតា ឬ Alex Conan ដែលសព្វថ្ងៃកំពុងតែរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង បានជេប្រមាថលោកក្នុងការ Live ដោយគ្មានសំចៃមាត់ ។
ដោយលោក ម៉ៃ សុគន្ធ បានសសេរថា ប្តឹងគឺប្តឹង ខ្ញុំ ជឿជាក់លើច្បាប់ កុំស្មានថានៅ បារាំង ខ្ញុំប្តឹងមិនបាន អាស័យដ្ឋានទំនាក់ទំនងនៅខ្មែរមានតាស គេគ្រប់គ្នាមិនប្តឹង មកពីគេខ្ជិល តែខ្ញុំមិនខ្ជិលទេ ព្រោះវាហួសហេតុ ញុះញង់ បរិហាកេរ្តិ៍ ប្រមាថមើលងាយមើលថោកលើសកំរិត24/12/2021 មកបំភ្លឺក្នុងនាមដើមបណ្តឹង ។