១គូរទៀតហើយ ..! នារី ២រូប ដឹកដៃគ្នាចូលរោងការ ផ្អើលពេញបណ្ដាញសង្គម

នេះបើយោងតាម ការប្រកាសរបស់សហគមន៍ឥន្ធនូ បានអោយដឹងថា នៅក្នុងប្រទេសកម្ពុជា មាននារី២រូបបានដឹកដៃចូលរោងការ និងរៀបចំពិធីតាមតំនៀមគ្មានខ្វះចន្លោះនោះទេ ពោលគឺដូចអាពាហ៍ពិពាហ៍ រវាងបុរសនិងនារីដូច្នោះដែរ ។

ដោយសហគមន៍ឥន្ធនូ បានប្រកាសថា អបអរសាទរបងទាំងពីរ Pee Meek & So Thidaសូមជូនពរបង មានក្តីសុខ សុភមង្គល រកទទួលទានមានបាន និងសម្រេចរាល់សេចក្តីប៉ងប្រាថ្នា។

បងប្អូនមកអានសារស្វ៉ីតៗរបស់បងទាំងពីរបន្តិចទៅ ក្រែងឆាប់បានការ និងចុះអេតាស៊ីវិល៖ដោយខាង តួអង្គស្វាមី បានពោលថា បងនឹងធ្វើតាមការសន្យាជាមួយអូន កាន់ដៃអូនចូលរោងការតាមប្រពៃណីដែលជាទំលៀមទំលាប់របស់ខ្មែរយើងនិង មនុស្សស្រីគ្រប់គ្នាតែងតែប្រាថ្នាចង់បាន និងមានថ្ងៃនេះ។

ចំណែកឯខាងតួអង្គភរិយា បាន បង្ហោះសារតបថា ថ្ងៃដែលអូនរង់ចាំ ថ្ងៃដែលបងកាន់ដៃអូនចូលរោងការមួយនេះ ថ្ងៃដែលអូនបានទទួលផ្កាស្លាពីចាស់ទុំទាំងសងខាង។ សូមអរគុណដល់អ្នកមានគុណទាំងសងខាង បងប្អូន មិត្តភក្តិ និងភ្ញៀវកត្តិយសដែលបានចូលរួមក្នុងថ្ងៃមង្គលរបស់យេីងខ្ញុំទាំងពីរនាក់។

Please enter a valid URL

Relate Post