Update..! តារា​ម៉ូដែល​មីយ៉ាន់ម៉ា Phaing Thakon ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​ 3ឆ្នាំ ​ពី​បទ​ប្រឆាំង​រដ្ឋ​ប្រហារ

វា​គឺ​ជា​ដំណឹង​អាប់ដេត​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ តារាម៉ូដែលសង្ហាមកពីប្រទេសមីយ៉ាន់ម៉ា ដែលល្បីទូទាំងអាសុី Paing Tahkon វ័យ២៤ឆ្នាំ មានការសោកស្ដាយយ៉ាងខ្លាំង ។ បន្ទាប់​ពី​ លោក Paing Tahkon ត្រូវ​បាន​តុលាការ​យោធា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​ក្នុង​ពន្ធនាគារ។ បន្ទាប់​ពី​លោក​ចេញ​មក​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បះបោរ​តាម​ក្រម​ព្រហ្មទណ្ឌ មាត្រា ៥០៥ នៃប្រទេស មីយ៉ាន់ម៉ា ។ 

លោក Paing Tahkon មានអាយុ​បច្ចុប្បន្ន​គឺ​២៤​ឆ្នាំ។ គាត់គឺជាអ្នកស្នងមរតកនៃគ្រួសារអ្នកមានបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គ្រួសាររបស់ Paing Tahkon គឺជាដៃគូធនាគារ (United Amara UAB) ដែលជាធនាគារឯកជនដ៏ល្បីរបស់ប្រទេសមីយ៉ាន់ម៉ា។ មានសាខារហូតដល់ 78 ទូទាំងប្រទេស។ ហើយលោកក៏​ជា​ម្ចាស់​គ្រឿងសម្អាងម៉ាក KHON ​ដ៏​ល្បីផង​ដែរនៅប្រទេសមីយ៉ាន់ម៉ា ។     Paing Tahkon ចាប់​អារម្មណ៍​នឹង​ការ​ងារសិល្បៈតាំង​ពី​ក្មេង។ ហើយ​បាន​សំដៅ​ចូល​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ដោយ​ចាប់​ផ្តើម​ការងារ​ជា​តារា​ម៉ូដែល​អាជីព​ភ្លាមៗ ទោះបីជាគ្រួសារចង់ឱ្យគាត់ធ្វើជាវេជ្ជបណ្ឌិត ឬវិស្វករក៏ដោយ។

 

Paing Tahkon គឺជាតារាល្បីប្រចាំប្រទេសមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រទេស ដែលមានអ្នកតាមដានច្រើនជាង ១ លាននាក់នៅលើ Facebook និង ១ លាននាក់នៅលើ Instagram ។

Please enter a valid URL

Relate Post