តារាខ្មែរជាច្រើនគូរ ទទួលស្គាល់និងបង្ហាញពីការស្រឡាញ់ភេទដូចគ្នា

យុគសម័យនេះ វាជារឿងធម្មតាទៅហើយ សម្រាប់ការស្រឡាញ់ភេទដូចគ្នា ហើយនៅប្រទេសមួយចំនួន នៅជុំវិញសកលលោក គឺឈានដល់មានសិទ្ធក្នុងការរៀបការនិងចុះ អុីតាសុីវិលផងដែរ ។ ដោយឡែកសម្រាប់បរទេសកម្ពុជាយើង ទោះបីក្នុងពេលនេះ មិនទាន់មានច្បាប់ ធ្វើលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ ឬហៅម្យ៉ាងទៀតថា អេតាសុីវិល ក្ដី តែក៏មានការរៀបការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាជាហូរហែរមកផងដែរ ក្នុងនោះ សហគមន៍ឥន្ធនូកម្ពុជា ក៏កំពុងតែសកម្មក្នុងយុទ្ធនាការ ខ្ញុំទទួលយក ដើម្បីទាមទាអោយមានសិទ្ធស្មើគ្នាក្នុងការរៀបការ និងមានអេតាសុីវិល មិនថាតែបុរសនិងនារី ឬអ្នកស្រឡាញ់ភេទដូចគ្នា​នោះទេ ។ ក្រឡេកមកមើលក្នុងរង្វង់សិល្បៈ ក៏មានទាំងអ្នកបង្ហាញថាខ្លួនស្រឡាញ់ភេទដូចគ្នា និងអ្នកលាក់មុខមិនទទួលស្គាល់ការពិត ។ ក្នុងនោះយើងឃើញ តារាជាច្រើនគូរ បានចេញមកប្រកាសថាខ្លួន ស្រឡាញ់ភេទដូចគ្នា ក្នុងនោះមានដូចជា

ទី១ លោក ម៉ាដូណា តារាកំប្លែង តារាសំដែង តារាចំរៀង ដែលសង្សាបណ្ដូលចិត្តគឺលោកទ្រី ហេង  ។ ហើយអ្នកទាំង២ មិនដែលលាក់លៀម ឬបដិសេធអំពីស្នេហារបស់ពួកគេនោះទេ ។

ទី២ កញ្ញា ផេនខេក តារាកំប្លែងភេទទី៣ ដែលកំពុងកាក់កបក្នុងអាជិពរបស់ខ្លួននោះ ក៏មិនរអានិងបង្ហាញមុខគូស្នេហ៍របស់ខ្លួន ផងដែរ ហើយនាងនៅបានប្រកាសផងដែរថា មិនយូទេពួកគេនិងដឹកដៃគ្នាចូលរោងការថែមទៀតផង ។

ទី៣ គូស្នេហ៍តារាកំប្លែង គឺកញ្ញា យេយេ និងលោក ផាឌុន ដែលគេដឹងថា អ្នកទាំង២ ស្រឡាញ់គ្នា ចាប់ដៃគ្នាសំដែងកំប្លែងតាំងពីមិនទាន់មានឈ្មោះបោះសម្លេងមកម្លេះ គ្រាន់តែថា១រយៈចុងក្រោយនេះ ហាក់ដូចជាឃ្លាតឆ្ងាយពីគ្នាបន្តិចព្រោះតែរវល់ការងាររៀងខ្លួន ។

ទី៤ កញ្ញា អេនីហ្សាម គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា១គូរនេះ តែងតែបង្ហាញនូវភាពផ្អែមល្ហែមរបស់ពួកគេអោយអ្នកគាំទ្របានឃើញ នៅលើបណ្ដាញសង្គម ជាញឹកញាប់ មិនសូវខាននោះទេ ។

ទី៥ គូរស្នេហ៍ របស់តារាសំដែង កូនកាត់ កញ្ញា ម៉ៃយ៉ា​ គេអាចចាត់ទុកថា ជាស្នេហាស្រឡាញ់ភេទដូចគ្នា ដែលចេញមុខ និងរក្សាចំណងស្នេហ៍បានយូមិនធម្មតាផងដែរ នេះបើយោងតាមការបង្ហោះរូបភាពផ្អែមល្ហែមជារឿយៗ នៅលើបណ្ដាញសង្គម ។

Please enter a valid URL

Relate Post