ងាជាឧកញ៉ា តែដូចជាមនុស្សធម្មតាដើរលើដី តែងតែជួយអ្នកក្រក្រី និងអ្នកខ្វះខាតពិតប្រាកដ លោកឧកញ៉ា ម៉ុង រិទ្ធី ដែលមហាជនសសើរមិនដាច់ពីមាត់ ថា រួសរាយរាក់ទាក់ និងមិនចេះឆ្មើងឆ្មៃ និងទទួលបានការគោរពស្រលាញ់ពីប្រជាជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ នោះ ក្នុងពេលនេះ លោកបានធ្វើការស្នើសុំ ដល់អ្នកដែលមានទ្រព្យចាយមិនអស់ អោយកាត់បន្ថយអំនួត និងជួយដល់ដល់អ្នកក្រពិតៗ ។
ដោយលោកបានបង្ហោះសារ នៅលើគេហទំព័រហ្វេសប៊ុគផ្លូវការ របស់លោកដែលមានឈ្មោះថា ឯកឧត្តមបណ្ឌិត ម៉ុងរិទ្ធី យ៉ាងដូច្នេះថា វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃអាទិត្យទី២៦ ខែធ្នូ ឆ្នាំ២០២១ ធ្វើដំណើរឆ្លងកាត់តាមជួរភ្នំម្រះព្រៅ ឃេីញប្រជាជនពីរនាក់ប្តីប្រពន្ធអង្គុយនៅចិញ្ចេីមផ្លូវ ដោយឃេីញមានធុងស្ពេចត្រូលដាក់ខ្យងពេញ និងមានព្រលឹតមួយបាច់ត្រគួនមួយបាច់ផងដែ មេីលទៅពួកគាត់ដូចជាហេវហត់អស់កម្លាំងខ្លាំងណាស់ ខ្ញុំបានឈប់រថយន្តសាកសួគាត់ថាមកពីណាទៅណា គាត់ឆ្លេីយថាចុះមកពីលេីភ្នំមករាវខ្យងយកទៅហូប អស់កម្លាំងខ្លាំងពេកនាំគ្នាអង្គុយយកកម្លាំងបន្តិចនិងអាលបន្តដំណេីរទៅទៀត ឃេីញដូចច្នេះហេីយទេីបខ្ញុំអញ្ជើញពួកគាត់ឡេីងរថយន្តជូនគាត់ដល់គោលដៅតែម្តងទៅ ។
នេះហេីយរស់ជាតិជីវិតពិតរបស់ប្រជាពលរដ្ឋនៅទីជនបទ ខ្ញុំសូមសំណូមពរដល់អ្នកមានប្រាក់ចាយហូហៀទាំងឡាយ សូមកុំមានអំនួតខ្លាំងពេកងាកមកមេីលរឿងពិតនេះផង ជួយសន្សំសំចៃមួយចំណែកទុកយកមក ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដេីម្បីអភិវឌ្ឍន៍នៅទីជនបទ បង្កេីតការងារអោយប្រជាជនធ្វើក្នុងន័យជួយកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ផង ។