ខ្ញីកាន់តែចាស់កាន់តែហិរ..! លី ម៉ារីណា ជះសម្រស់ស្រស់អស្ចារ្យ ជាមួយការដើរបង្ហាញម៉ូតពេជ្រ

បើនិយាយពីតារាដែល​ជោគជ័យ ទាំងមុខជំនួញ ទាំងជីវិតគ្រួសារ មិនអាចទៅណា រួចពី អ្នកម៉ាក់កូន១ សាច់សខ្ចី អ្នកនាងលី ម៉ារីណា នោះទេ ហើយបើនិយាយពីសម្រស់វិញគឺគ្មានទេពាក្យថាចាស់ គឺមានតែពាក្យថាក្មេង មកក្មេងមក ។

ហើយថ្មីៗនេះ អ្នកនាងលី ម៉ារីណា បានជះសម្រស់ដ៏ស្រស់ថ្លា ក្មេងជាងវ័យរបស់ខ្លួនអោយអ្នកគាំទ្ររ បានអើតករចំហរមាត់ មើលទាំងស្ទើភ្លេចដកដង្ហើម តាមរយៈការដើរបង្ហាញម៉ូតពេជ្រ អោយហាងពេជ្រថ្មីមួយ ដែលទើបតែសម្ភោធ នាពេលកន្លងទៅថ្មីៗនេះឯង ។  ចុងក្រោយនេះនាង ថែមទាំងទទួលបានការងារសម្តែង តំណែងតួអង្គធំៗក្នុងខ្សែភាពយន្តភាគថែមទៀតផង។

តួយ៉ាង ថ្មីៗនេះ តារាសម្តែងស្រីជើងចាស់រូបនេះ ត្រូវបានមហាជន កោតសរសើរជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងឈុតពណ៌ខ្មៅ រំលេចគ្រឿងអលង្ការពេជ្រភ្លឺចែងចាំងជ្រែកខ្លួន សមនាមជា «រាជនីសម្រស់»មែន។ ក្នុងវ័យ ៤០ផ្លាយ ខណៈមនុស្សស្រី ក្នុងអាយុនេះ ធ្លាក់សម្រស់អស់ទៅហើយនោះ តែបើក្រឡេកមកមើលពី សម្រស់របស់ តារាស្រីរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែខ្ញង់ ធ្វើឲ្យក្មេងៗរលកក្រោយៗ នរណាៗក៏សុំខ្មាស់ដែរ ជាពិសេស រូបនាងក៏ជាអ្នកម៉ាក់ម្នាក់ផងដែរ តែរូបសម្បត្តិ ហាក់គ្មានប្រែប្រួលទៅណាទាល់តែសោះ៕

Please enter a valid URL

Relate Post