Hugh Jackman បានប្រើបណ្ដាញសង្គមក្នុងការប្រកាសអោយអ្នកគាំទ្ររបានដឹងថាខ្លួន វិជ្ជមាន COVID-19 . ។ ដោយលោកបានបញ្ជាក់ពីចេតនារបស់លោកថា លោកចង់អោយអ្នកគាំទ្ររ ដឹងពីរឿងនេះ ចេញពីមាត់លោកផ្ទាល់ ដោយលោកបានប្រាប់ថា លោកមានវិជ្ជមាន COVID-19 ហើ់យអាការៈមិនមានអ្វីធ្ងន់ធ្ងរទេ ព្រោះលោកបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ ។ ហើយអាការៈរបស់លោកក្នុងពេលនេះ គឺ ឈឺករ ក្ដៅខ្លួនបន្តិចបន្តួច និងមានហៀរសំបោរបន្តិចបន្តួចប៉ុណ្ណោះឯង ។
គួរបញ្ជាក់ផងដែរថា ទោះបីជាក្នុងពេលនេះ លោកប្រាប់ថាលោក សុខសប្បាយ មិនមានអ្វីគួរអោយបារម្ភក្ដី តែតារា វ័យ 53ឆ្នាំរូបនេះ បានធ្វើចត្តាឡីស័ក និងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយលោកជាពីជំងឺដ៏កាចសាហាវនេះ បានលឿនបំផុតតាមដែលអាចធ្វើទៅបាន ។ ហើយដោយសារឥទ្ធិពលនៃការឆ្លងមេរោគដ៏ចង្រៃនេះ បានធ្វើអោយ ល្ខោន អូប៉េរ៉ា ដែលមានចំណងជើងថា The Music Man ដែលមានលោក Hugh Jackman ជាតួអង្គសំខាន់នោះ ត្រូវពន្យាពេលក្នុងការសម្ដែងរបស់ខ្លួន យ៉ាងតិចណាស់ ក៏ត្រឹមថ្ងៃទី 6 ខែមករា ឆ្នាំ2022 ខាងមុខនេះផងដែរ ។