អាចនិយាយបានថា ក្នុងវិនាទីនេះ មិនមានអ្នកណាដែលថា មិនស្គាល់ ក្រុមចំរៀងនារី BLACKPINK នោះទេ ។ ក្រុមចំរៀងនារី១ក្រុមដែលមានគ្នា ៤នាក់ មកពីក្រុមហ៊ុន YG Entertainment ដែលមានដូចជា Jisoo, Jenny, Rosé និង Lisa ហើយទោះបីថា កន្លងមកនេះ មេរោគកូវីត រាតរត្បាតយ៉ាងណាក្ដី តែភាពល្បាញល្បីរបស់ពួកនាងគឺមិនថមថយនោះទេ ព្រោះក្នុងឆ្នាំនេះ ពួកនាងបានបញ្ចេញចំរៀងអោយអ្នកគាំទ្ររបានកំសាន្តជាបន្តបន្ទាប់ ។
ហើយម្នាក់ៗថែមទាំងក្លាយជាទូតសុឆន្ទៈអោយផលិតផលម៉ាកល្បីៗលំដាប់ពិភពលោកថែមទៀតផង ។ ហើយក្នុងឆ្នាំនេះផងដែរ បងស្រីច្បងប្រចាំក្រុម JISOO នៅបានទទួលតំណែងតួឯកក្នុងរឿងភាគ Snowdrop ថែមទៀតផង ។ តែបញ្ហាគឺនៅត្រង់នេះ នោះគឺរឿងដែល JISOO សំដែងជាតួឯកនោះ ត្រូវបានប្រជាពលរដ្ឋកូរ៉េ ប្រមាន ជាង 300000សម្លេង ស្នើសុំអោយឈប់បញ្ចាំង ព្រោះតែសាច់រឿងមានការពាក់ព័ន្ធទៅនិងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ ។ ដែលជាហេតុធ្វើអោយ អ្នកគាំទ្រ BLACKPINK ទូទាំងពិភពលោក ដែលគេអោយឈ្មោះថា BLINK នោះ មានការព្រួយបារម្ភថា PLACKPINK អាចនិងមានវាសនាដូចទៅនិង 2NE1 ផងដែរនោះគឺការរំសាយក្រុម ។
ត្រឡប់ទៅក្រោយវិញបន្តិច នៅពេលនោះ Park Bom មានពត៍មានមិនល្អ ពាក់ព័ន្ទទៅនិងការនាំចូលនូវប្រភេទថ្នាំ ដែលប្រទេសកូរ៉េ ហាមឃាត់មិនអោយនាំចូលប្រទេសខ្លួន រហូតដល់ត្រូវផ្អាកពីការងារ និងរំសាយក្រុមចោលតែម្ដង ។ ហើយម្យ៉ាងវិញទៀត ក្នុងពេលនេះ ក្រុមហ៊ុន YG Entertainment កំពុងតែត្រៀមបញ្ចេញក្រុមថ្មី ដែលមានឈ្មោះថា Baby Monster ដែលតាមប្រភពដែលអាចទុកចិត្តបាន បានប្រាប់ថា Baby Monster មានសមាជិកដែលពោពេញដោយសមត្ថភាព រហូតដល់ទៅ 10រូប ឯណោះ ។