លោក ករុណា ពេជ្រ ប្រាប់ដំណឹងល្អពីចម្ងាយ ដល់អ្នកគាំទ្ររ

Share on facebook
Share on linkedin
Share on telegram

តារាចំរៀងជួមុខ និងមានប្រជាប្រិយភាព មកពីផលិតកម្មថោន លោក ករុណា ពេជ្រ ក្នុងពេលនេះ កំពុងតែមានវត្តមាននៅឯប្រទេសបារាំង ក្នុងគោលបំណងទៅមើលថែអ្នកម្ដាយរបស់លោក ដែលទើបតែបានធូស្រាលពីជំងឺត្បៀតសសៃឈាម ។ ហើយក្រៅពីបំពេញតួនាទីជាកូនកត្តញូហើយនោះ តារាចំរៀងរូបនេះ នៅបានធ្វើដំណើរទៅសួរសុខទុក្ខ សាច់ញាតិបងប្អូននៅឯប្រទេសបារាំងនោះផងដែរ ។ តែពាក់ព័ន្ធនៅក្នុងការធ្វើដំណើរទៅរកសាច់ញាតិនេះគឺត្រូវឆ្លងកាត់ ការជិះរថភ្លើងផងដែរ ហើយការជិះរថភ្លើងនោះទៀតសោធន៍ បើសិនជាលោកអ្នក មិនបានចាក់វ៉ាក់សាំងគ្រប់ដូស ឬមិនមានកាតចាក់វ៉ាក់សាំងនោះទេ គឺលោកអ្នកមិនអាចធ្វើដំណើរទៅណាបាននោះទេ ។

ដល់ចំណុចនេះ លោកអ្នកច្បាស់ជាមានសំនួរក្នុងចិត្តសួរថា ចុះបើយើង មានកាតចាក់វ៉ាក់ របស់ប្រទេសកម្ពុជាយើង តើយើងអាចប្រើនៅទីនោះបានដែរឬទេ ? លោកករុណាពេជ្រ មានចម្លើយ ដោយលោកបាន បង្ហោះរូបភាពមួយចំនួននៃការធ្វើដំណើរព្រមជាមួយការរៀបរាប់ថា ជួយចែករំលែកពត៌មាន share បន្តផង បងប្អូន…មានបងប្អូនជាច្រើនឆាតសួរខ្ញុំថា នៅប្រទេស បារាំង ប្រើកាតវ៉ាក់សាំងនៅកម្ពុជាបានអត់…??ខណះពេលនេះ នៅប្រទេសបារាំង ក៏ដូចប្រទេសកម្ពុជា ដែរ ស្ទើរគ្រប់ហាងធំៗមួយចំនួន និង តំបន់សំខាន់ៗជាច្រើន តម្រូវអោយមានការចាក់វ៉ាក់សាំង រួចរាល់បានអោយចូល ប៉ុន្តែជាក់ស្តែងខ្ញុំកំពុងស្នាក់នៅប្រទេស បារាំង គឺ ខ្ញុំព្យាយាមដកប្រើកាត វ៉ាក់សាំង របស់ខ្ញុំផ្ទាល់ដែលចេញបញ្ជាក់ពី កម្ពុជា បង្ហាញគេ គឺគេទទួលស្គាល់ ដោយសារធារណះ…

ដូចនៅពេលនេះ ខ្ញុំត្រូវជិះរថភ្លើងល្បឿនលឿន ពីទីក្រុង ប៉ារីស មកផ្ទះមីងខ្ញុំនៅ Nancy គឺមុនចូលរថភ្លើង សន្តិសុខគេត្រូវត្រួតពិនិត្យ កូដ រឺ កាតវ៉ាក់សាំងតាមជនជាតិនីមួយៗ យ៉ាងតឹងរឹងជាទីបំផុត បើអត់មាន រឺ អត់ទាន់បានចាក់វ៉ាក់សាំងទេ គឺគេមិនតម្រូវអោយឡើងជិះរថភ្លើងល្បឿនលឿននេះជាដាច់ខាត….

 

ខ្ញុំពិតជា រំភើបណាស់ ដែលកាត វ៉ាក់សាំង កម្ពុជា មានសិទ្ធិ និងសុពលភាពប្រើប្រាស់បាន ទូទៅនៅ ប្រទេស បារាំង …

ខ្ញុំបាទ សូមអរគុណ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមយ៉ាងសស្រាក់សស្រាំគ្រប់មធ្យោបាយក្នុងការនាំវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វយ័ ហើយមានចេញជា កាតមួយច្បាស់លាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ងាយស្រួល និង បានចាកចេញទៅក្រៅប្រទេស …ដូចជាក់ស្តែងនាពេលនេះ ខ្ញុំកំពុងស្នាក់នៅ ប្រទេស បារាំង… ( ឆ្លៀតពេលនេះខ្ញុំសូមបញ្ជាក់បងប្អូនថា ប្រទេសបារាំង ឆ្លងឆ្នាំសកល 2022 ឆ្នាំនេះ អត់សូវសប្បាយទេ ហើយបើនិយាយពីសិទ្ធិសេរីភាព គឹមិនដូចប្រទេសកម្ពុជាយើងនាពេលនេះទេ ព្រោះ ខូវីត កំពុងផ្ទុះសារជាថ្មី .. ) …

អរគុណ សន្តិភាព….

Please enter a valid URL

Relate Post