ពិតជាមិនធម្មតា..! អ្នកចាញ់បោកមេតុងទីនរូបនេះសុទ្ធតែជាតារា គិតសរុប រាប់សិបមុឺនដុល្លារឯណោះ..!

ចំពោះអ្នកលេងតុងទីន  ទោះអ្នករកចំណូលបានឬមិនបាន ក៏ត្រូវបង់អោយមេអោយទៀងទាត់ ហើយមេជាអ្នកប្រមូលអោយកូនក្រុមក៏ដូចគ្នា គឺត្រូវតែប្រគល់លុយទៀងទាត់អោយទៅកូនក្រុមននៅពេលគេដេញបាន នេះជារបៀបខ្លះនៃការលេងតុងទីន ។ តែក្នុងរដូវកាលកូវីតរាតត្បាតនេះ អ្នកណាក៏ដូចអ្នកណាដែរ គឺចំណូលមិនទៀងទាត់នោះទេ  នេះមិនទាន់រាប់ដល់អ្នកដែល មិនមានចំណុលសោះនោះទេ ។ ដូចនេះ កូនក្រុមដែលគ្មានចំណូលគឺមិនមានលទ្ធភាពបង់អោយមេទាន់ពេលវេលានោះទេ ហើយមេក៏មិនមានលុយប្រគល់អោយអ្នកដែលដេញបានដូចគ្នា ។ នេះហើយជាមូលហេតុដែលក្នុងពេលនេះ មានកូនតុងទីន រត់ចោលមេ មេរត់ចោលកូនក្រុម ។

ក្នុងពេលនេះ គឺមានមេតុងទីន១រូបទៀតហើយ ដែលបានគេចវេសមិនទទួលខុសត្រូវលើលុយរបស់កូនក្រុមខ្លួន គឺដាក់សាប៊ូគូទ រត់ប្រូចតែម្ដង ហើយបើតាមដឹងថវិការដែលមេតុងទីននោះនៅជំពាក់គេ មិនតិចជាង 50មុឺនដុល្លារនោះទេ អ្វីដែលសំខាន់ គឺ កូនក្រុមទាំងនោះភាគច្រើនជាតារាល្បីៗផងដែរ រួមមាន កញ្ញាសាសា ផុងខ្លួន អស់ជិត 10 មុឺនដុល្លារ ហើយនាងបានមបង្ហោះសារជាមួយរូបសម្រក់ទឹកភ្នែកថា ញុំ​យំ​នេះ​ព្រោះ​ខ្ញុំ​ខឹង​នឹង​ខ្លួនឯង​ដែល​ទុកចិត្ត​ពួក​ម៉ាក់​អស់ពី​ពោះ​ តែ​ចុង​ក្រោយ​ទៅ​ចោល​ខ្ញុំ​គ្មាន​ស្រណោះ​អី្វ​បន្ដិច​ទាំង​ដែល​ដឹង​គ្រប់យ៉ាង​ថា ​ខ្ញុំ​កំពុងតែ​ពិបាក ហើយ​ពិបាក​ខ្លាំង។ ហេង អើយ​ចូលខ្លួន​មក ខ្ញុំ​ត្រូវការ​អ្នក​ដោះស្រាយ​រឿង​លុយ​របស់ខ្ញុំ​មិនមែន​លុយ​តុងទីន​ដូច​ពួក​បង​បង​ទេ​គឺ​លុយ​សុទ្ធ​ជិត​១០ ០K(​ជិត​១០​ម៉ឺន​ដុល្លារ​)​តែម្ដង​សង្ឃឹម​អ្វី​ដែល​អ្នក​និយាយ​ជាមួយនឹង​ខ្ញុំ​ថា​នឹង​ដោះស្រាយ​គ្រប់​បញ្ហា មិន​ថា​មានរឿង​អី្វ​កើត​ឡើង​ទេ​ខ្ញុំ​ត្រូវ​មើល​កូន​នឹង​ប្អូនៗ​ខ្ញុំ​ទៀត​។

 

ហើយនាងនៅបាន​បន្ថែមទៀត​ថា ​អ្នក​ក៏​ដឹង​ដែរ​ពេល​ដែរ​អ្នក​ត្រូវការ​លុយ​ខ្ញុំ​សុខចិត្ត​យក​នាឡិកា​ពេជ្រ​ទៅ​បញ្ចាំ​ឲ្យ​ទៀត​គួរតែ​នឹក​ដល់ពេល​នឹង​ផង ហេង ខ្ញុំ​ដេក​មិនដែល​លក់​ទេ​តាំងពី​អ្នក​រត់​បាត់​ដំណឹង​សូន្យឈឹង​។​ អ្នក​ឃើ​ញ​គាត់​ជួយ​ទំនាក់ទំនង​មក​ខ្ញុំ​ផង​ណា​។

 

ចំណែកឯលោក វ៉ាឌី ហេឡេន ដែលក្នុងពេលពេលនេះ កំពុងរស់នៅឯប្រទេសអូស្យ្រាលីនោះ ក៏មានចំណែកក្នុងការខាត់បង់ផងដែរ គឺអស់ដល់ទៅ 4000ដុល្លារ ឯណោះ  ។

ដោយលោកបានពោលថា​ មេ​តុងទីន​Mrr Heng ម្នាក់​នេះ​បាន​រត់ចោលស្រុក​ដែល​បាន​បោក​លុយ​គេ​អស់​សរុប​ជិត​៤០​ម៉ឺន​ដុល្លារ​ក្នុង​នោះ​រួមមាន​ទាំង​ខ្ញុំ​ផង​ដែរ​។​ នឹង​មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ត្រូវ​រង​គ្រោះ​នឹង​ធ្ងន់ធ្ងរ​ជាង​ខ្ញុំ​ទៀត ​សូម​ចេញ​មុខមក​ដោះស្រាយ​ជាបន្ទាន់​ កុំទៅ​បាត់​ស្ងាត់ឈឹង​អញ្ចឹង​គេ​នឹក​គ្រប់​គ្នា bro Heng ៕

Please enter a valid URL

Relate Post