ជាតារាចម្រៀងមានអារម្មណ៍តល្អ និងសំឡេងល្អ លោក «Tik Shirou» ពិតណាស់គ្មាននរណាម្នាក់ ដែលថាមិនស្គាល់គាត់នោះទេ។ កន្លងមកគេឃើញគាត់មានអារម្មណ៍ល្អណាស់ តែបើខឹងម្តងៗ ច្បាស់ជាផ្អើលពេញឆាកតែម្តង ។ ហើយថ្មីៗនេះ លោក Tik បានទៅញ៉ាំអាហារនៅភោជនីយដ្ឋានដ៏ល្បីមួយ។ ប៉ុន្តែបែជាបានមកវិញ នូវការមិនពេញចិត្តជាខ្លាំង។
ដោយលោកបានប្រាប់ថា «ហាងនេះកុំមកញ៉ាំអោយសោះ » «ហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំ? ខ្ញុំចាំតាំងពីមុនថ្ងៃលិច មានរូបភាពផ្សាយផ្ទាល់ឲ្យឃើញតាំងពីប្រកួតបាល់ទាត់ថៃ ១-០ មកដល់ម៉ោង 9យប់ ខ្ញុំនៅតែមិនទាន់បានបាយ។ គឺថាបើអ្នកចង់ធ្វើបាបខ្ញុំ ប្រាប់ខ្ញុំផ្ទាល់មិនចូលចិត្តក៏ប្រាប់តាមត្រង់នេះជាលើកទីមួយក្នុងជីវិតដែលខ្ញុំមកភោជនីយដ្ឋានហើយមិនបានញ៉ាំអី ។ ខ្ញុំមិនដែលនិយាយអាក្រក់ដាក់អ្នកណាឡើយ។
តាំងចិត្តមកដោយ ភាពសប្បាយរីករាយ សង្ឃឹមថាបានញាំរបស់ល្អ តែបែជាមិនបានញាំទៅវិញ ពិតជាហួសចិត្តមែន ទុកអោយអតិថិជនរង់ចាំ 2 ម៉ោង ទៅ 3 ម៉ោង តុគេផ្សេងៗ បានអាហារ 4ទៅ5មុខអ្នកខ្លះញាំហើយគិតលុយចេញទៅអស់ តែសម្រាប់តុលោកមិនបានទទួលអ្វីសោះ សូម្បីសណ្ដែកដីលីង ។ ហាងផ្សេងៗ កុម្មង់ម្ហូប តែ5នាទីបានញាំហើយ តែនេះ 2ម៉ោងបាន១មុខ ក្នុងជីវិតលោកមិនដែលជួបរឿងអ្វីបែបនេះនោះទេ នេះល្ងង់ឬធ្វើជាឆ្កួត ? ហាងនេះ យ៉ាប់មែនទែន ។
ក្រោយពីតារាចំរៀងរូបនេះ និយាយបែបនេះហើយ ខាងហាក៏បានចេញមកបកស្រាយថា មូលហេតុនៃការយឺតយ៉ាវនោះគឺមកពី ប្រព័ន្ធកុំព្យូទ័រដែលខាងហាងទើបតម្លើងថ្មី រួចរាល់មុនថ្ងៃឆ្លងឆ្នាំតែ1សប្ដាហ៍ប៉ុណ្ណោះ មានបញ្ហា បាត់ Oder ជាច្រើនមិនបានដល់ដៃចុងភៅ ។ ហើយខាងហាងក៏ព្យាយាមសុំការអភ័យទោសពីលោក Tik ផងដែរ ដោយពួកគេសង្ឃឹមថាលោកនិងអភ័យទោសអោយ ហើយគ្លីបវីឌីអូដែលលោកបាននិយាយរិះគន់ហាងនិងផុសនោះ គឺលុប ឬមិនលប់ជាសិទ្ធិរបស់លោក តែបើលុបបានរិតតែល្អ ព្រោះវាប៉ះពាល់