តារាកំប្លែង តាចេក ជួបគ្រោះថ្នាក់ក្រឡាប់រឺម៉ក បែកក្បាលហូរឈាមពេញមុខ

Share on facebook
Share on linkedin
Share on telegram

បើយោងតាមការបង្ហោះសារ របស់ ម្ចាស់ Account Facebook ១ដែលមានឈ្មោះថា នាយធុង បានអោយដឹងថា នៅមុននេះបន្តិច តារាកំប្លែង តាចេក បាងរងរបួសបែកក្បាល ក្នុងគ្រោះថ្នាក់ក្រឡាប់រឺម៉ក ក្នុងពេលដែលលោកធ្វើដំណើរដឹកបន្លែផ្លែឈើ ទៅលក់នៅគីរីរម្យ ។

ដោយ នាយធុង បានសសេររៀបរាប់ថា ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រឡាប់របួសបែកក្បាលរួមចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវភាពខ្វះខាត☎️012-70-43-72/081-72-21-44 សូមបងប្អូនមេត្តាជួយគាត់ផងនិងសូមអរគុណទុកជាមុន ។ 

ហើយនៅពីក្រោមសារ ដែលនាយធុងបានបង្ហោះនោះ ក៏មានមហាជនជាច្រើនចូលទៅបញ្ចេញមតិ ក្នុងន័យអាណិតលោកតា និងចង់ជួយលោកផងដែរ ។

Please enter a valid URL

Relate Post