ថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលតារាចំរៀងជួមុខ អ្នកនាង ពេជ្រ សោភា បានបង្ហាញនូវរូបភាព១ចំនួន ដែលបង្ហាញពីភាពស្និតស្នាល ប្លែកជាមួយបុរសសង្ហា១រូប ដែលគេដឹងថាមិនមែនជាលោក ឆឹម សក្កដា នោះទេ ហើយនាងនៅបានដាក់ Caption បន្ថែមថា ប្រើពេលមើលចិត្តគ្នាយ៉ាងយូរ មានសេចក្តីជំនឿលើព្រះដូចគ្នា មិនមែនទើបស្គាល់គ្នា ពេលឈឺតែងតែអធិស្ឋានសុំពរព្រះ ព្រះបានរៀបចំផ្លូវអោយពួកយើងជួបគ្នា ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទបើបងមិនមែនកូនព្រះ ម៉ែអូនក៏មិនព្រមទទួលបងដែរទីបំផុតព្រះបានកាន់ដៃបង កាន់ដៃអូនអោយជួបគ្នា ។
ហើយនៅក្នុងពេលនេះ បុរសម្នាក់ដែលបង្ហាញវត្តមានគៀកកើយ ធ្វើដំណើរកម្សាន្ដជាមួយ អ្នកនាង ពេជ្រ សោភា លើទឹកដី ខេត្តសៀមរាប និងត្រូវបានគេល្បីថាជាគូស្នេហ៍ថ្មី របស់នាងនោះ គឺមានឈ្មោះថា យូសេ្វណាង ឈ្មោះពិត ស៊ីន សំណាង មានអាយុ២៧ឆ្នាំ គឺជាតារាម៉ូដែលបុរសមានរូបរាងសង្ហាខ្ពស់ស្រឡះ និងជាបេក្ខភាពចូលប្រកួតក្នុងកម្មវិធីចម្រៀង Beat The Beast ផងដែរតែមិនទទួលបានជោគជ័យនោះទេ។
ហើយបើយើងក្រឡេកទៅមើលលោក ឆឹម សក្កដា វិញ ក៏បានបង្ហោះសារក្នុងទំនងចង់បញ្ជាក់ ពីការបែកបាក់ចំណងស្នេហ៍របស់ខ្លួនផងដែរ ដោយលោកបានពោលថា ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់…. ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបាននូវពត៍មានពិតពីការបែកបាក់នេះនៅឡើយទេ បើមានអ្វីថ្មី យើងនិងជំរាបលោកអ្នកនៅពេលក្រោយទៀត ។