តារាកំប្លែងភេទទី៣ ដែលកំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំង កញ្ញាយេយេ បានរៀបចំពិធីជួបជុំអ្នកសិល្បៈក្នុងលក្ខណៈទ្រង់ទ្រាយធំ មុនគេសម្រាប់ឆ្នាំ 2022 ដោយនៅរាត្រី ថ្ងៃទី3 ខែមករា ឆ្នាំ 2022 យប់មិញនេះ នាងបានធ្វើពិធីខួបកំណើត គម្រប់អាយុ 29ឆ្នាំ នៅភោជ្ជនីយដ្ឋាន វីហ្វ្រែន សាខា បឹងត្របែក ក្រោមការចូលរួមពីភ្ញៀវកិត្តិយស មិត្តរួមអាជិព និងអ្នកមានមុខមាត់នៅក្នុងសង្គម មួយចំនួនថែមទៀតផង ។
ហើយក្រៅពីនោះ ក៏នៅមានវត្តមាន តារា១ចំនួន ដែលបានបន្សាត់ខ្លួនឆ្ងាយពីសិល្បៈជាយូហើយនោះ ក៏មានវត្តមានក្នុងពិធីនេះផងដែរ ដែលនេះ សបញ្ជាក់ អំពី ឥទ្ធិពល និងប្រជាប្រិយភាពរបស់នាង នៅក្នុងពេលនេះ ពិតជាមិនធម្មតា ។
គួរបញ្ជាក់ផងដែរថា ក្នុងពិធីនោះ ក៏មានវត្តមាន លោកជំទាវ ហ៊ុន សុីណាត លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ អគ្គនាយិកាសិប្បកម្មរ៉ារី និងឯកឧត្តម កូវ សុីឌឿន ដែលជាបុគ្គលមានកិត្តិយសនៅក្នុងសង្គម ក៏បានផ្ដល់កិត្តិយសចូលរួមផងដែរ
សម្រាប់អារម្មណ៍ក្នុងពេលនេះ កញ្ញា យេយេ បានប្រាប់ថា នាងពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលនាងទទួលបានការស្រឡាញ់រាប់អាន ពីមហាជនទូទៅនៅក្នុងសង្គម ហើយនាងបានត្រៀមនិងបញ្ចេញនូវស្នាដៃការងារ ថ្មីៗ រួមទាំងការងារសប្បុរសធម៍ថែមទៀតផង ។