ទូច ស្រីល័ក្ខ នៅតែរំពឹងថា នាងនិងទទួលបានយុត្តិធម៍ក្នុងរឿងនេះ

មហាជនទូទៅអាចនិងគិតថា បញ្ហាបែកបាក់គ្រួសារជាមួយស្វាមី​សញ្ជាតិ​ហូ​ឡង់ លោក Morten Kvamman តាំងពី​អំឡុង​ខែសីហា ឆ្នាំ ២០១៩ របស់តារាចំរៀង ទូច ស្រីល័ក្ខ គឺបានបញ្ចប់ទៅហើយ ព្រោះ ទាំងសងខាងហាក់រក្សារនៅភាពស្ងប់ស្ងាត់រៀងៗខ្លួន មិនមានការបង្ហោះសារ ឬតវ៉ាតាមបណ្ដាញសង្គមអ្វីនោះទេ ។ 

តែនៅដើមឆ្នាំថ្មី ឆ្នាំ2022 ថ្មីៗនេះ ស្រាប់តែ តារាចំរៀង ទូច ស្រីល័ក្ខ បានបង្ហោះសារបង្ហាញពីការឈឹចាប់ ដោយត្រូវរងនូវភាពអយុត្តិធម៍ និងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថា នាងនិងទទួលបាននូវភាពយុត្តិធម៍១ សម្រាប់នាង ក្នុងនាមជានារីខ្មែរ១រូប ត្បិត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​មាន​ភារកិច្ច​ទាំងស្រុង​នៅ​ក្នុង​ការ​បីបាច់​ថែរក្សា​កូន​តែ​មួយ​របស់​នាង​តាំងពី​តូច​រហូត​មក​ទល់​ពេល​នេះ ដោយ​មិន​មានការ​ជួយ​ទំនុកបម្រុង​ណាមួយ​ពី​អតីត​ស្វាមី​ចាប់តាំងពី​ការ​បែក​គ្នា​មក​។

​ដោយនាង បានសសេរថា ខ្ញុំ​ជឿជាក់​ថា ប្រព័ន្ធ​តុលាការ​គាត់​នឹង​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ រឿង​ក្តី​ដែល​អតីត​ប្តី​របស់ខ្ញុំ​ប្តឹង​ទាមទារ​យក​កូន​ពី​ខ្ញុំ ដែល​រូប​ខ្ញុំ​ទទួល​សំពាធ​យ៉ាង​ខ្លាំង​ពី​រូប​គាត់​រហូត​មក​ដល់​ថ្ងៃនេះ​។គេ​មាន​ក្តី​សុខ គេ​ក៏​ជា​អ្នក​ចុះ​ចេញពីផ្ទះ​ទៅ​ការ​ជាមួយ​ស្រី​ថ្មី ហើយ​អ្វី​ដែល​សំខាន់ បើ​សុខ​ហើយ​នៅឡើយ​ទាមទារ​អី​ទៀត សំខាន់​កូន​រស់នៅ​ជាមួយ​ខ្ញុំ​តាំងពី​កើត​រហូត​កូន​មាន​ស្នាមញញឹម និង​រឹង​មាំ ឆ្លាត​ខ្លាំង​ណាស់ អាហារកិច្ច​កូន​គឺ​រូប​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់រង​ទាំងស្រុង ថ្លៃ​សាលា 3000$ សំរាប់​មួយ​ថឺ​ម ទឹកដោះគោ​កូន សម្ភារៈ និង​ការ​ចាយវាយ​ទូទៅ គឺ​ខ្ញុំ​បំពេញ​សំរាប់​កូន​ខ្ញុំ គឺ​មិន​ឲ្យ​ទាស់​។

ហើយនាងនៅបានបញ្ជាក់បន្ថែមផងដែរថា  ខ្ញុំ​នឹង​ប្រើ​ជីវិត​ដោយ​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម ប្រើ​ពេលវេលា​ដ៏​មាន​ន័យ​សំរាប់​ខ្លួនឯង​នឹង​កូនប្រុស មួយ​ឆ្នាំ ពីរ​ឆ្នាំ បី​ឆ្នាំ បួន​ឆ្នាំ វា​ពិបាក​ណាស់​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ជំនះ​ទាំង​សេដ្ឋកិច្ច​ដែល​ខ្ញុំ​ប្រឹង​សាង​ដោយ​បាន​ជោគជ័យ​មួយ​ផ្នែក យ៉ាង​ច្បាស់លាស់ មេម៉ាយ​មានអី​មិនល្អ​។

Please enter a valid URL

Relate Post