លោកអ្នកប្រហែលជាបានជ្រាបហើយ នៅមុននេះប៉ុន្មានថ្ងៃ នៅក្នុងបណ្ដាញសង្គមមានការស៊ែរ តៗគ្នាជាច្រើន អំពីសកម្មភាពរបស់លោកអុឹម ជីវ៉ា ក្នុងការចុះទៅជួយសម្រួលក្នុងគ្រោះថ្នាក់ចរាចរណ៍១ តែបែជាកើតជាជម្លោះយ៉ាងក្ដៅគគុក ទៅវិញ ។ ហើយក៏មានសារពត៍មានជាច្រើនបានចេញផ្សាយពីបញ្ហានេះ ។
អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍នោះគឺ ស្រាប់តែមាន ម្ចាស់ Account Facebook ដែលមានឈ្មោះថា Dorn kakada បាន Comment ក្នុងន័យចង់ប្រាប់ថាលោកអុឹម ជីវ៉ា មិនមែនទើបតែមានទំនាស់ជាសាធារណៈ លើកនេះជាលើកទី១នោះទេ ព្រោះរូបគេបានឃើញផ្ទាល់ភ្នែក ឮផ្ទាល់ត្រចៀក គឺលោកអុឹមជីវ៉ា មានការឈ្លោះប្រកែកគ្នា នៅក្នុងសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ថែមទៀតផង ដោយបុរសរូបនោះ បានសសេរ Comment ថា អុឹម ជីវ៉ា និង មុខគាត់ទៅណាមិនសូវត្រូវគេទេ កាលមុនខ្ញុំស្ដាប់និងឃើញផ្ទាល់ភ្នែក នៅក្នុងសាខាពន្ធដារខ័ណ្ឌពោធន៍សែនជ័យ ក៏គាត់ឈ្លោះគ្នាជាមួយគេឯងក្នុងនិងដែរ គ្មានធម៍ត្រជាក់ក្នុងខ្លួនអីបន្តិចទេ ។ សូមបងប្អូន ប្រយ័ត្នប្រយែង ពេលជួបគាត់ បើអាចកុំធ្វើស្គាល់គាត់អី ខ្ញុំលើកឡើងមិនមែនមានគំនិតចង់វាយប្រហារគាត់ទេ តែមានន័យចង់រក្សារតំលៃជូនគាត់ ក្នុងនាមគាត់ជាអ្នកសិល្បៈតារា និងចង់អោយបងប្អូនចូលរួមរក្សារតំលៃអ្នកសិល្បៈ និងឯកជនភាពជាតារាខ្មែរយើងទាំងអស់គ្នា ។
ពាក់ព័ន្ធទៅនិងបញ្ហានេះ លោកអុឹម ជីវ៉ា បានប្រាប់អ្នកសារពត៍មានក្នុងន័យបដិសេធន៍ ច្រានចោលនូវបញ្ហានេះ ហើយចាត់ទុកថាជារឿងឥតបានការ ដោយលោកបានពោលថា លោកមិនដែលបង្ករជម្លោះ ឬដឹងរឿងអ្វីនៅក្នុងសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យនោះទេ។ ចំពោះករណីជម្លោះផ្សេងៗដែលធ្លាប់កើតមានកន្លងមក ត្រូវបានលោកបញ្ជាក់ថា វាកើតឡើងបានសុទ្ធតែមានហេតុ និងផល ដូចគេថា“មានភ្លើង ទើបមានផ្សែង”។
លោកមិនចង់ឆ្លើយតបទៅនឹងខមិន របស់មនុស្សដែលគិតទៅលើលោកក្នុងផ្លូវអាក្រក់មួយចំនួនទេ តែលោកចង់បញ្ជាក់ថា មនុស្សដូចជាលោក បើគេមិនប៉ះលោក ក៏លោកមិនប៉ះគេទេ…ព្រោះលោកគិតពីខ្លួនលោក កេរ្ដិ៍ឈ្មោះលោក ហើយលោកនៅបានបញ្ជាក់ផងដែរថា វាមិនដែលនៅសុខៗ លោកទៅវាយ ឬឈ្លោះប្រកែកពាក្យសម្ដីជាមួយគេនោះទេ ”។
ហើយតារា ដែលមហាជនស្គាល់ច្រើនតាមរយៈ សកម្មភាពមនុស្សធម៌ និងសកម្មភាពក្នុងវិស័យសិល្បៈរបស់លោកកន្លងមក រូបនេះ នៅបានបន្តផងដែរថា លោកទទួលស្គាល់ថាលោក គឺជាមនុស្សរបស់មហាជន មានគេស្គាល់ច្រើន ដូច្នេះលោកត្រូវប្រុងប្រយ័ត្នគ្រប់ជំហ៊ាន តែលោកមិនអាចធ្វើឲ្យត្រូវចិត្ដមនុស្សគ្រប់គ្នានោះទេ។ លោកនឹងតបតទៅវិញ ប្រសិនបើមានការមើលងាយពីបុគ្គលមួយចំនួន ដែលតែងតែទើសរូបលោកស្ទើរគ្រប់រឿងកន្លងមក៕