ម្ចាស់បទ អាក្របី បង្ហាញមុខគូរស្នេហ៍ និងប្រកាសថ្ងៃភ្ជាប់ពាក្យ

តារាចំរៀង Original Song ដែលអន្ទងបានបេះដូងយុវវ័យជាច្រើន តាមរយៈបទ អាក្របី លោកចេន ក្នុងពេលនេះកំពុងតែធ្វើអោយ អ្នកគាំទ្ររនារី ឈឺចិត្តស្អិតទ្រូងមិនស្ទើនោះទេ ព្រោះតែក្នុងពេលនេះ លោកបានប្រកាសថ្ងៃភ្ជាប់ពាក្យច្បាស់ៗនៅលើបណ្ដាញសង្គម ជាសាធារណៈ ។

ជាការពិតណាស់ តារាចំរៀងប្រុសវ័យក្មេង រាងខ្ពស់ស្រឡះ លោក ចេន ក្រោយពីបានចេញបទចំរៀង ដែលមានចំណងជើងថា អាក្របី ជាមួយក្រុម Mustache Band កាលពីជាង៣ឆ្នាំមុនរួចមក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់លោក បានហក់ឡើងជាលំដាប់ រហូតដល់មានអ្នកគាំទ្រនារី ជាច្រើន លួចស្នេហ៍ថែមទៀតផង ។

តែអ្វីៗបានត្រឹមតែការស្រម៉ៃ ព្រោះតារាចម្រៀងបែបយុវវ័យរូបនេះ បានប្រកាសថាខ្លួន មានម្ចាស់ចិត្តហើយ ហើយក៏និងភ្ជាប់ពាក្យជាមួយគ្នា នាពេលខាងមុខទៀតផង ។ ដោយក្នុងពេលនេះ​លោកបាន Post នូវរូបភាពបែបផ្អែមល្ហែុម ១ចំនួន នៅលើ Account Facebook ផ្លូវការរបស់លោកដែលមានឈ្មោះថា Chen – ចេន ព្រមជាមួយ Caption ថា ស្នាមញញឹមពិតប្រាកដ ដែលនាងផ្ដល់អោយខ្ញុំ 07/2022 Engaged  ព្រមជាមួយ Emoji រូបជញ្ជៀនថែមទៀតផង ។

យើងសង្កេតឃើញថា មានមហាជន និងអ្នកគាំទ្រជាច្រើន បានសាទរជាមួយតារាចំរៀងរូបនេះ តាមរយៈការ Comment . ហើយក្នុងការ Comment ទាំងនោះក៏មានអ្នក បញ្ចេញមតិទាំងអន់ចិត្តផងដែរ ដោយគេ បានពោលោថា ចេញបទអោយ Fan Sad ហើយ ខ្លួនឯង Happiness . ហើយក៏មានអ្នក Comment បន្តថា ហេតុអីបងក្បត់ចិត្តអូន ឆាប់ Live បកស្រាយភ្លាម ។

Please enter a valid URL

Relate Post