រឿងរ៉ាវស្នេហាត្រីកោណ រវាង សន ពិសិដ្ឋ សារី សុវត្តី និង ម៉ា នីតា ហាក់ដូចជាស្ងប់ស្ងាត់បន្តិចទៅហើយ ក្រោយពី សារី សុវត្តី ដាក់ពាក្យប្ដឹង ម៉ានីតា ពីបទ បរិហារកេរ្តិ និងគម្រាមថានិងសម្លាប់ តែរឿងក្ដីនោះត្រូវបាត់ដំណឹង មិនមានអ្វី ដំណើរការនោះទេ ។
តែរឿងដ៏ចម្រូងចម្រាស់១នេះ ត្រូវកើនកំដៅ និង ទាក់ទាញការចាប់អារម្មណ៍ ឡើងវិញ ក្រោយពីតារាសំដែងសាច់ដុំ សន ពិសិដ្ឋ បានចេញមកបកស្រាយប្រាប់អ្នកសារពត៍មានថា លោកមិនពាក់ព័ន្ធនិងរឿងនេះ ក៏ដូចជានារីទាំង២នាក់នោះទៀតទេ ដោយលោកបាននិយាយថា រវាងអ្នកទាំងពីរ គឺ ម៉ានីតា និង សុវត្ដី លោកមិនដឹងថាចប់ហើយ ឬនៅទេ ព្រោះពួកនាងមានការប្ដឹងផ្ដល់គ្នាទៅវិញទៅមក…ហើយបើសម្រាប់លោកជាមួយនឹងពួកនាង បានចប់គ្នាអស់ហើយ…គឺបញ្ចប់ទាំងអ្នកមុន និងអ្នកក្រោយ ហើយជាក់ស្ដែងពេលនេះ លោកអត់មានពាក់ព័ន្ធនឹងម្នាក់ណាទៀតទេ”។
ពាក់ព័ន្ធទៅនិងការដែល លោក សន ពិសិដ្ឋ បកស្រាយប្រាប់អ្នកសាពត៍មានបែបនេះ បានធ្វើអោយ ម៉ា នីតា ចេញមកបង្ហោះសារ និងបានប្រាប់ថា អ្វីដែល សន ពិសិដ្ឋ និយាយនោះ គឺមិនពិតនោះទេ ព្រោះ ខ្លួន បានឃើញ សន ពិសិដ្ឋ បណ្ដើ សារី សុវត្តី ទៅឆ្លងឆ្នាំ នៅខេត្តសៀមរៀប យ៉ាងរំភើយ ។
ដោយនាងបាននិយាយថា ឆ្លងឆ្នាំនៅសៀមរាបសោះអ្នកអើយអ្នក អាម៉ាសនៅមិនស្ងប់ចិត្តអី នៅមុខក្រាសនិយាយមិនពិតទៀត Style បោកដដែលតាំងពីមួយឆ្នាំមុន នៅមិនទាន់ចប់ទេ ទេវតាមានភ្នែក ពីរនាក់ឯងនិងទទួលផលកម្មដែលឯងទាំងពីរបានធ្វើមកលើយើង កម្មពៀរមានពិត ប្រុសល្បិចកល ស្រីចង់បានរបស់គេដោយមិនចេះអៀនខ្មាស់ ទាំងពីរនាក់ឯងហែលទឹកភ្នែកយើងមិនរួចទេ បួនឆ្នាំមិនតិចទេ ដោយសារស្រីអ្នកទីបី ចូលមកបំផ្លាញគ្រប់យ៉ាង ព្រោះតែតណ្ហាមនុស្សពីរនាក់ហ៊ានបំផ្លាញកត្តិយសខ្លួននិងគ្រួសារ មិនគិតពីតំលៃខ្លួន និងសេចក្តីថ្លៃថ្នូរ ចូលដៃគ្នាមកប្តឹងយើងហើយ មេចថាអត់ដឹងចឹង ចាំជួបគ្នា ។
គួររំលឹកផងដែរថា រឿងរ៉ាវ ស្នេហាត្រីកោណ រវាង សន ពិសិដ្ឋ សារី សុវត្តី និង ម៉ានីតា បានផ្ទុះឡើងជាសាធារណៈក្រោយពេល ម៉ា នីតា ចាប់បានថា សន ពិសិដ្ឋ បានលួចលាក់មានស្នេហាជាមួយ សារី សុវត្តី ទាំងដែលអ្ខ្លួននិងនាង បាននិងកំពុងរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធរយៈពេលជិត ៥ឆ្នាំ ទោះជាមិនបានរៀបការក្ដី ហើយ សុវត្តី បានដាក់ពាក្យប្ដឹង ម៉ានីតា ពីបទ បរិហារក្តិ៍ ។