មិនមែន១ មិនមែន២..! តែតារាល្បីៗ និងបុគ្គលសំខាន់ច្រើនរូបទៀត ត្រូវជាប់ឃុំ ៣ឆ្នាំ ដូច Paing Takhon ដែរ

Share on facebook
Share on linkedin
Share on telegram

សារពត៍មាន Natty In Myanmar  បានរាយការណ៍មកថា តារាបង្ហាញម៉ូតដ៏សង្ហា វ័យ 24ឆ្នាំ របស់ប្រទេសមីយ៉ាន់ម៉ា លោក Paing Takhon បានត្រូវតុលាការយោធារបស់របស់ប្រទេសនេះកាត់ទោសអោយជាប់ឃុំ ចំនួន 3ឆ្នាំ  នណៅពន្ធនាគារ Insein ។

 

តែការកាត់ទោសអោយជាប់ឃុំ រយៈពេល 3ឆ្នាំ នេះ មិនមែនមានតែ Paing Takhon ម្នាក់នោះទេ គឺរួមជាមួយ តារាចំរៀងតារាសំដែង និងបុគ្គលល្បីឈ្មោះនៅក្នុងសង្គមមួយចំនួនទៀតផងដែរ ។ ដោយប្រភពដដែលបានរាយការណ៍មកថា តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសតារាស្រី និង Bloger ល្បីៗ  របស់ប្រទេស មីយ៉ាន់ម៉ា អោយជាប់ឃុំ 3ឆ្នាំ និងទទួលទណ្ឌកម្មធ្ងន់ធ្ងរ ដូចទៅនិង លោក Paing Takhon ដែរ ។ ក្នុងនោះមានដូចជា Pyay Ti Oo, Eaindra Kyaw Zin, Lu Min, Ye Tike និង Beauty Blogger Win Min Than  ជាដើម ។

ដោយបុគ្គលទាំងអស់នេះ គឺត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានឥទ្ធិពលខ្លាំងនៅក្នុងសង្គម នៃប្រទេសមីយ៉ាន់ម៉ា នៅក្នុងពេលមិនទាន់មានរដ្ឋប្រហារយោធាកើតឡើង ។ ហើយពួកគេត្រូវរងការចោទប្រកាន់ចំនួន 505ករណី បន្ទាប់ពីពួកគេ បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារ នាពេលកន្លងមក ។

Please enter a valid URL

Relate Post