សៅ ឧត្តម បង្ហាញភាពផ្អែមល្ហែម ឃើញហើយមិនច្រណែនមិនបាន

សៅ ឧត្តម ជាតារាច្រៀងប្រុសសម្បុរស្រអែម ដែលទស្សនិកជនបានស្គាល់រូបលោកតាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ ។ ទោះបីក្នុងកម្មវិធីនោះ សៅ ឧត្តម មិនទទួលបានជោគជ័យក៏ពិតមែន តែយ៉ាងណាក៏រូបលោកបានឈានជើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ និង បានក្លាយជាអ្នកចម្រៀងអាជីពម្នាក់រហូតទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ ។

ក្រោយពីបានចូលប្រឡួកនៅក្នុងសិល្បៈមិនបានប៉ុន្មានផង សៅ ឧត្តម ក៏បានរៀការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី ២៤ ខែ កម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ បើគិតមកដល់ពេលនេះមានរយៈពេល ជិត 3ឆ្នាំហើយ ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ តារាចំរៀងរូបនេះ តែងតែបង្ហាញនូវរូបភាពផ្អែមល្ហែម អោយអ្នកគាំទ្ររបានឃើញ ផងដែរ ។

ដូចជានៅរសៀល ថ្ងៃទី 06 ខែមករា​ព2021 មុននេះបន្តិច លោកបាន បង្ហោះរូបភាព១ចំនួន ដែលអ្នកគាំទ្រឃើញហើយមិនច្រណែនមិនបាននោះទេ ។ ហើយលោកនៅដាក់ Caption ចេញពីចិត្តថា ក្ដីសុខ ថែមទៀតផង ។

គួររំលឹកផងដែរថា កាលពីខួបអាពាហ៍ពិពាហ៍ឆ្នាំមុន គឺគូរស្វាមីភរិយា១គូរនេះ មិនបានធ្វើពិធីអ្វីធំដុំនោះទេ តែពួកគេ បែរជាដឹកដៃគ្នាទៅវត្ត សុំពរជ័យពីរព្រះសង្ឃទៅវិញ ។ ចង់ដឹងណាស់ថា ផ្អែមល្ហែមយ៉ាងនេះ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ 3ឆ្នាំ និងមានអ្វីកើតឡើង កុំភ្លេចតាមដានទាំងអស់គ្នា ព្រោះសល់ពេលមិនប៉ុន្មានថ្ងៃទៀតនោះទេ ។

Please enter a valid URL

Relate Post