យោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជានារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា តារាកំប្លែង តារាចំរៀងជើងចាស់ លោក មាស សារ៉ាន់ កំពុងតែ ចូលមន្ទីពេទ្យសង្គ្រោះ ព្រោះតែលោកមានជំងឺធ្ងន់ធ្ង ។ ហើយអ្វីដែលសំខាន់ គឺជីវភាពរបស់លោក កំពុងតែខ្វះខាតថែមទៀតផង ។
ដោយផេកសិល្បករកម្ពុជាបាន រៀបរាប់ថា អាណិតគាត់ណាស់លោកគ្រូ មាស សារ៉ាន់ គាត់ជាតារាចម្រៀងជើងចាស់ សូមជួយគាត់ផង តារាចម្រៀងកំប្លែងលោក មាស សារ៉ាន់ មានអាយុ៦៨ឆ្នាំ គាត់មានជំងឺតម្រង់នោមនិងរលាកខ្នែងពោះវៀន ។ ប្រភពដដែលបានបន្តថា ដោយសារបញ្ហាជំងឺខាងលើទើបក្រុមគ្រូពេទ្យតម្រូវអោយគាត់វះកាត់។
គាត់វះកាត់នៅមន្ទីរពេទ្យសំពៅមាស តែឥឡូវគាត់អត់មានលទ្ធភាពទេសូមបងប្អូនជួយគាត់ផង នេះ បើតាមការបញ្ជាក់ពីលោក មាស សារិទ្ធ ដែលជាកូនបង្កើតរបស់លោកគ្រូ មាស សារ៉ាន់ ។