ជាតារាដែលមានការងារមិនចេះដាច់ ទោះជា កូវីតរាតត្បាតយ៉ាងណាក្ដី លោកម៉ា ដូណា ក្នុងឆ្នាំថ្មីនេះ លោកទទួលបានការងារច្រើន ដូចសព្វមួយដង ហើយអ្វីដែលសំខាន់ ដើមឆ្នាំនេះ លោកទទួលបាន ការងារជា Brand Ambasador អោយផលិតផលដល់ទៅ២ ក្នុងនោះមានមួយគឺជាផលិតផល ម៉ាក Chan Sawang ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន SL Smile Life Co.Ltd ដែលមានលោកស្រី ហាន់ ចាន់ធី ជាអគ្គនាយិការផ្ទាល់ថែមទៀតផង ។
ហើយលោក ម៉ា ដូណា ប្រាប់ពីអារម្មណ៍ពិតថា មុននិងលោកទទួលការងារនេះ គឺលោកបានប្រើផលិតផលនេះ រយៈពេល១ខែរួចហើយ ដោយក្នុងនោះមានដូចជា សេរ៉ូមមុខ ម៉ាសចិញ្ចឹមស្បែកមុខ ជែលកំចាត់ជាតិពុល និង BB Cream ផងដែរ ។ ពេលលោកប្រើផលិតផលទាំងនោះហើយ លោកមានអារម្មណ៍ថា ស្បែកមុខរបស់លោកគឺមានសុខភាពល្អប្រសើរជាងមុនឆ្ងាយណាស់ ទោះបីជាលោក ផាត់មុខឡើងឆាក ឬថតកម្មវិធីផ្សេងៗ ស្ទើតែរាល់ថ្ងៃក៏ដោយ ។ ទើបលោកជឿជាក់លើផលិតផល១នេះ និង ទទួលការងារជាតំណាងអោយផៀលិតផលនេះតែម្ដង ។
ចំណែកឯលោកស្រី ហាន់ ចាន់ធី ដែលជាអគ្គនាយិកា រុមហ៊ុន SL Smile Life Co.Ltd បានមានប្រសាសន៍ថា មូលហេតុដែលក្រុមហ៊ុនជ្រើសរើសយក លោក ម៉ា ដូណា ធ្វើជាតំណាងនោះដោយសារ លោកស្រីជាអ្នក ដែលគាំទ្ររ លោកម៉ាដូណា ជាយូមកហើយ ហើយក្រៅពីនោះគឺលោកស្រី បានឃើញច្បាស់ ពីប្រជាប្រិយភាព និងឥទ្ធិពលក្នុងការផ្សព្វផ្សាយ របស់តារារូបនេះហើយរួមផ្សំនិងគុណភាព នៃផលិតផលរបស់លោកស្រីផងនោះ លោកស្រីជឿជាក់ថា ផលិតផល Chan Sawang របស់លោកស្រី និងជោគជ័យ ជាក់ជាមិនខាន ។