ចូលរួមសោកស្ដាយផង លោក ជា ដេវីដ បងប្រុស លោក ជា វណ្ណារិទ្ធ ទទួលមរណៈភាពហើយ

តារាសំដែង និងជាពិធីករដ៏មានប្រជាប្រិយភាព លោក ជា វណ្ណារិទ្ធ កំពុងតែជួបទុក្ខធំ ដោយបាត់បង់បងប្រុស ជាទីស្រឡាញ់ ដោយគ្មានថ្ងៃត្រឡប់ ។

លោកអ្នកប្រហែលជានៅចាំបាន តារាចំរៀងសំនៀងពិរោះ សាច់សខ្ចី សំដីផ្អែម លោក ជា ដេវីដ ដែលជាអតីតតារាចំរៀងបែបយុវវ័យ និងទទួលើបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ ។ តែក្នុងពេលនេះ លោកបានទទួលមរណៈភាពហើយ ដោយជំងឺបៀតបៀន ។ នេះបើតាមការអោយដឹងពីលោក ជា វណ្ណារិទ្ធ ដោយផ្ទាល់ ។

ដោយលោកបានបង្ហោះសារ នៅលើហ្វេសប៊ុគថា

ដោយក្តីអាឡោះអាល័យ​ អាណិតបំផុត​ ។ ចុងឆ្នាំ2021 និង​ ដេីមឆ្នាំ2022 គាត់ហូបលែងបាន​ ទឹកលែងចូល​ រហូតស្គមរីងរៃ​ ពេលនេះបងប្រុសខ្ញុំ​ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង​ ជា​ ដេវីត​ បានទទួលមរណៈភាពហេីយ​ ដោយជម្ងឺ​ ។ សូមវិញ្ញាណក្ខន័្ធបងទៅកាន់សុគតិភព​ ជាតិណាៗ​ សូមកុំអោយអភ័ព្វដូចជាតិនេះទៀត​ សូមអោយ​ កម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ ។

នៅពីក្រោមសារដែលលោក ជា​វណ្ណារិទ្ធ បានបង្ហោះនោះ ក៏មានការ Comment ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ក្នុងចំនួនដ៏ច្រើន ផងដែរ ។

Please enter a valid URL

Relate Post