ព្រាប សុវត្ថិ ដឹកដៃភរិយាបណ្ដូលចិត្ត និងកូនប្រុសទាំង៣ ចូលរួមសកម្មភាពមនុស្សធម៍ នៅខេត្តកោះកុង

ចូលដើមឆ្នាំថ្មី ឆ្នាំ 2022 ភ្លាម លោកព្រាបសុវត្តិ ដឹកនាំគ្រួសារ ធ្វើការងារសង្គម ភ្លាមតែម្ដង ដោយក្នុងនោះ នៅថ្ងៃទី 10 ខែមករា​ឆ្នាំ 2022 លោកនិងឧត្តមភរិយារបស់លោក រួមទាំងកូនប្រុសបណ្ដូលចិត្ត ទាំង៣ របស់លោកបានចូលរួម សកម្មភាព ជិះទូកទៅដាំកូនកោងកាង ចំនួន 1000ដើម នៅខេត្តកោះកុង ។

 

តាមរយៈរូបភាពជាច្រើនសន្លឹកដែលលោកបង្ហោះ គេឃើញមានការចូលរួមដាំដោយលោក អ៊ួន បឋម ហៅសាយ និងក្រុមការងារ ព្រមទាំងក្រុមការងារស ស. យ. ក ទៀតផង។  ក្រៅពីរូបភាពដែលពោពេញទៅដោយអត្ថន័យហើយនោះ លោកព្រាប សុវត្ថិ បានបន្ថែម Caption ថា ថ្ងៃនេះនាំBaby កម្លោះៗទៅដាំដើមកោងកាងនៅកោះកុង ថតរូបទុកអនុស្សាវរីយ៍ ។

គួរបញ្ជាក់ផងដែរថា  ការចូលរួមអភិរក្សជីវៈចម្រុះក្នុងសមុទ្រកម្ពុជា បង្កប់ដោយភាពសប្បាយរីករាយ និងសុភមង្គលក្នុងគ្រួសារ លោក ព្រាប សុវត្ថិ និងភរិយា ព្រមទាំងកូនប្រុសទាំងបី ទទួលបានការគាំទ្រពីមហាជនទាំងនៅទីនោះផ្ទាល់ និងអ្នកគាំទ្រតាមបណ្ដាញសង្គមយ៉ាងផុសផុលផងដែរ៕

Please enter a valid URL

Relate Post