ឌុច លីដា បានធ្វើអោយមហាជនមានការសង្ស័យយ៉ាងខ្លាំងថាតើ អ្នកណាជាឳពុករបស់កូននាង ក្រោយពីនាង បានត្រឹមបង្ហាញរូបនាងក្នុងឈុតកូនក្រមុំ តែមិនបង្ហាញមុខកូនកម្លោះ ហើយក្រោយមកទៀត ទោះបីជា នាងសម្រាលនាមបុត្រដ៏គួរអោយស្រឡាញ់ហើយក្ដី តែវត្តមានស្វាមីរបស់នាង នៅតែជាអាថ៍កំបាំងដដែល ។
តែក្នុងពេលនេះ នាងបានធ្វើអោយមហាជន និងអ្នកគាំទ្ររអស់ការសង្ស័យ ក្រោយពីនាង បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារ និងបានបង្ហាញថានេះហើយជាស្វាមីរបស់នាង ។
ដោយនាងបានបង្ហោះរូបភាពចំនួន 3សន្លឹក ដែលក្នុងនោះមានវត្តមាននាង កូនប្រុសរបស់នាង និងស្វាមីរបស់នាងយ៉ាងច្បាស់ ព្រមជាមួយ Caption ថា អ្នកណា ថាខ្ញុំលាក់ប្ដី ? មិនលាក់ទេ គ្រាន់តែមិនទាន់បានផុស ។
ក្នុងនោះក៏មានមិត្តរួមអាជិព និងអ្នកគាំទ្រ ជាច្រើន ចូលទៅ Comment សាទរនិងសសើរថាកូននាងពិតជាគួរអោយស្រឡាញ់ណាស់ ហើយអ្នកខ្លះទៀតក៏សសើរថា គ្រួសារនាង ជាគ្រួសារដែលពោពេញទៅដោយសុភមង្គល ។