នៅរសៀលថ្ងៃទី១១ ខែមករា នេះ ពេជ្រ សោភា បានបញ្ចេញសារមួយ នៅលើបណ្ដាញសង្គមជាសាធារណៈ ។ ដែលសារនេះបានបង្ហាញថា ការរៀបការរវាងនាង និងលោក ឆឹម សក្កដា មិនអាចទៅរួចទេ ហើយនាងព្រមទាំងអគុណពេលវេលាដែលបានកែប្រែមនុស្សម្នាក់ និងអគុណមនុស្សម្នាក់ដែលព្រមជួយនាង ដើម្បីកែប្រែមនុស្សម្នាក់នោះថែមទៀតផង ។
ដោយនាងបាននិយាយថា អរគុណពេលវេលាកន្លងដែលបានជួយខ្ញុំក្នុងការកែប្រែមនុស្សម្នាក់ ខ្ញុំសប្បាយចិត្តណាស់ អ្វីដែលខ្ញុំបានឃើញគឺគេបានរកខ្លួនឯងឃើញហើយ ថាគេអាចធ្វើអ្វីបានហើយចំនឹងអ្វីដែលគេចូលចិត្ត ពេលនេះគាត់រឹងមាំហើយ គាត់ជឿជាក់ហើយ គាត់និយាយចេញហើយ ឃើញគេបែបនេះខ្ញុំអស់ចិត្តហើយ ខ្ញុំអរគុណដែលព្រមជួយខ្ញុំក្នុងរឿងនេះ ព្រះនឹងប្រទានពរដល់អ្នក ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ទ ។
ហើយបើយើងក្រឡេកទៅមើលក្នុងការ Comment វិញ យើងច្បាស់ជាដឹងថា តើអ្នកណាដែលជួយនាងក្នុងរឿងនេះ ព្រោះ លោក Joshua Nang ដែលគេសង្ស័យថា ជាគូរស្នេហ៍ថ្មីរបស់នាងនោះបានចូលទៅ Comment ថា ខ្ញុំពេញចិត្តនឹងជួយ ព្រោះនេះជាការកែប្រែមនុស្សម្នាក់អោយចេះរឹងមាំ អោយស្គាល់ខ្លួនឯង ឃើញគាត់អាចកែប្រែបានខ្ញុំក៏សប្បាយជំនួស ពួកយើងជាកូនព្រះដូចគ្នាត្រូវជួយលើកទឹកចិត្តគ្នា កុំភ្លេចទុកស្នាមញញឹមអោយខ្លួនឯងផង ។ មិននៅស្ងៀម អ្នកនាង ពេជ្រ សោភា បានចូលទៅឆ្លើយឆ្លងជាមួយ លោក Joshua Nang យ៉ាងល្អូកល្អឺនថែមទៀតផង ។