រឿងរ៉ាវដ៏រសើប នៃបញ្ហាស្នេហាបែកបាក់ រវាងតារាចំរៀងជួរមុខលំដាប់ប្រទេស អ្នកនាង ពេជ្រ សោភា និងតារាសំដែង ដ៏ស្រស់សង្ហា លោក ឆឹមសក្កដា ក្នុងពេលនេះ ហាក់ដូចជា មិនទាន់មានអ្វីអោយច្បាស់លាស់ថាអ្នកទាំង២ ចែកផ្លូវគ្នាហើយនោះទេ ។ គេត្រឹមតែបានឃើញតម្រុយខ្លះៗអំពីការបែកបាក់តែប៉ុណ្ណោះ ដោយកន្លងមក លោកឆឹម សក្កដា បានបង្ហោះសារ ប្រាប់ថាខ្លួន ជួបតែស្នេហា ខកបំណង តែមិនបានបញ្ចាក់ថា ស្នេហាក្នុងជីវិតពិតរបស់លោកបែកបាក់ ដូចជាអត្ថន័យក្នុងសារឬយ៉ាងណានោះទេ ។
ហើយនៅថ្ងៃទី ១១ ខែមករាឆ្នាំ 2022 កន្លងទៅថ្មីៗនេះ លោកឆឹម សក្កដា បានចេញបទចម្រៀងសោកសៅរ៍ ១បទ នៅលើ Chanel Youtube ផ្លូវការរបស់លោក ដែលមានឈ្មោះថា PuDa Official បានចេញបទចម្រៀង១បទ និពន្ធដោយរូបលោកផ្ទាល់ ដែលមានចំណងជើងថា ខុសព្រោះស្នេហ៍គេ ។ ដែលអត្ថន័យនៃបទនេះ គឺខ្លួនគេបានលង់ស្នេហ៍អ្នកថ្មី ដែលទាក់ទងគ្នា ដើម្បីបញ្ឈឺអ្នកចាស់ តែគ្រប់យ៉ាងដើរដល់ផ្លូវទាល់ គឺមិនអាចបកក្រោយទៅរកអ្នកចាស់បាន ។ ដែលអត្ថន័យនៃបទនេះ ត្រូវបានអ្នកគាំទ្រ១ចំនួន បានយល់ថាវាជាការពិតនិងជាមូលហេតុនៃការបែកបាក់ រវាងលោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា ។
អ្វីដែលសំខាន់ នៅលើការបង្ហោះបទចម្រៀង១បទនោះ លោក ឆឹម សក្កដា បានដាក់ Caption ច្បាស់ៗថា ខ្ញុំខុសហើយ ដែលខ្ញុំស្រឡាញ់អ្នក ។ ថែមទាំងមានអ្នកបញ្ចេញយោបល់ នៅពីក្រោមការបង្ហោះនោះថា ដូចរឿងខ្លួនពេកហើយ ថែមទៀតផង ។