វី ឌីណែត ប្រកាសគម្រោងឈប់ច្រៀង ត្រៀមខ្លួនទទួលតំណែងថ្មី

ពិតជាដំណឹង១ ដែលធ្វើអោយអ្នកគាំទ្ររមិនគិតមិនបាន ក្រោយពីទទួលបានដំណឹងថា តារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I am A Singer Cambodia កញ្ញា វី ឌីណែត មានគម្រោងនិងចាកចេញពីវិថីសិល្បៈ ចំរៀងដែលនាង កំពុងតែទទួលបាននូវសន្ទុះនៃការគាំទ្ររ ជាមួយនិងការចេញបទចម្រៀងថ្មីៗ និងការរវល់ស្ទើរតែរកពេលសម្រាកគ្មាននោះ និងត្រៀមខ្លួនទទួលងារជាលោកជំទាវ ។

 

ដោយនៅលើ Facebook ផ្លូវការរបស់នាង កញ្ញា វី ឌីណែត បានបង្ហោះសារ ដ៏ខ្លីនិងមានន័យ គួរអោយគិតថា តិចទៀត ឈប់ច្រៀងហើយ ។

ហើយនៅពីក្រោម ការបង្ហោះនោះផងដែរ កញ្ញា ឈិន ម៉ានិច្ច ដែលជាម្ចាស់ពាន Cambodian Idol រដូវកាលទី២ បានចូលទៅ Comment ក្នុងការបង្ហោះនោះថា ចាលោកជំទាវ និងបន្តដោយការ Comment ឆ្លើយឆ្លងគ្នាបែបចំអែចំអន់ក្នុងនាមមិត្តរួមអាជិព និងរួមទ្រនំថែមទៀតផង ?

 

Please enter a valid URL

Relate Post