មកស្គាល់ប្រវត្តិដ៏ជូចត់ របស់លោក ផាត់ តារារដ្ឋ មុនក្លាយជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា

តស៊ូពីអ្នកលក់កាសែតតាមផ្លូវ និងអូសទឹកលក់តាមផ្ទះ ដើម្បីផ្គត់ផ្គង់ការសិក្សា កាលពីអតីតកាល ពេលនេះ លោក ផាត់តារារដ្ឋ បានក្លាយជាស្ថាបនិកគ្រួសារតារាកម្ពុជា និងក្លាយជាចាងហ្វាងសារពត៍មានផ្ទះតារាដ៏មានប្រជាប្រិយភាព នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ។ លោកបានពោលរំលឹកអំពីអតីតកាលដ៏ជូចត់របស់លោក ប្រាប់អ្នកសារពត៍មាន យ៉ាងមានមោទនភាពថា ទម្រាំមានថ្ងៃនេះ ជីវិតលោកបានឆ្លងកាត់ រឿងរ៉ាវជាច្រើនដែលនឹកស្មានមិនដល់ លោកថា លោកធ្លាប់ជាមនុស្សដែលគេមិនអោយតំលៃ សូម្បីតែសត្វឆ្កែស្ទើតែឃើញលោកហើយមិនចង់ព្រុះដាក់ផង ។

ហើយលោកគឺជាយុវវ័យដែលរស់នៅដោយរងសម្ពាធពីគ្រួសារ ដែលមាន ឪពុក ម្ដាយ បែកបាក់គ្នា ហើយរស់នៅក្នុងបន្ទប់ជួលដ៏តូចចង្អៀត និងតស៊ូរៀនសូត្រដោយកម្លាំងញើសឈាមលោកផ្ទាល់ គ្មានសូម្បីតែការផ្គុតផ្គង់ ពីឪពុកម្ដាយ ឬបងប្អូនណានោះឡើយ ។ ហើយលោកបានបន្តថា ជីវិតលោករស់បានក៏អាស្រ័យលើអ្នកជិតខាងដែលស្រឡាញ់អាណិតនិងផ្ដល់បាយទឹក ហើយលោកខំប្រឹងតស៊ូរៀនសូត្រ រហូតមានថ្ងៃនេះ ។

គួររំលឹកផងដែរថា សម្រាប់បងប្អូនដែលរស់នៅម្ដុំ ការ៉ាសសាំងសូងួន ម្ដុំសាលាលេខ៦ និអាជីវករដែលលក់ដូរនៅផ្សារថ្មី ប្រហែលជាស្គាល់លោក ផាត់ តារារដ្ឋច្បាស់ ព្រោះលោកតែងតែអូសទឹកទៅលក់អោយបងប្អូនដែលរស់នៅម្ដុំ ការ៉ាសសាំងសូងួន និងម្ដុំសាលាលេខ៦ រួមទាំងដើរលក់កាសែតរាល់ថ្ងៃ នៅផ្សារធំថ្មី ផងដែរ ។

Please enter a valid URL

Relate Post