កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2022 កន្លងទៅនេះ លោក យឹម តាស្រង់ បានប្រកាស ផ្ដល់អាហាររូបករណ៍ ដល់សិស្សនិស្សិតទាំងពីរភេទមកពី «ខេត្តក្រចេះ» ដែលជាប់ឬធ្លាក់បាក់ឌុបសម្រាប់ឆ្នាំសិក្សាថ្មីនេះដែលមានបំណងត្រូវបន្តការសិក្សានៅភ្នំពេញ ឬកំពុងសិក្សានៅភ្នំពេញស្រាប់ ចំនួន 50នាក់ ក្នុងការផ្ដល់ជូននោះមានដូចជា
_ផ្តល់កន្លែងឱ្យស្នាក់នៅ
_ទទួលបានឱកាសរៀនសូត្រជំនាញពីក្រុមហ៊ុនធំៗដោយផ្ទាល់ និងទទួលបានប្រាក់ខែ
_មានឱកាសទទួលបានការសិក្សាបន្ថែមនៅក្រៅប្រទេស & ការងារ។
ក្រោយពីចេញនូវសេចក្ដីប្រកាសបែបនេះរួចមក មានប្អូនៗ សិស្សនិស្សិតជាច្រើនបានស្នើសុំមកកាន់លោក ក្នុងចំនួនដ៏ច្រើនលើសលប់ ដែលធ្វើអោយលោកជួបការលំបាកក្នុងការសម្រេចចិត្ត ហើយម្យ៉ាងវិញទៀត លោកចង់ផ្ដល់អាហាររូបករណ៍ដល់អ្នកក្រពិតៗ ទើបលោកបានប្រកាសជាថ្មីថាលោក សូមសំណូមពរដល់សិស្សនិស្សិតដែលគ្រួសារមានលទ្ធភាពលុយកាក់គ្រប់គ្រាន់ក្នុងការរៀនសូត្រសូមកុំលាក់ព័ត៌មានពិតរបស់ប្អូនៗថាលំបាកក្រខ្សត់ បើសិនជាអាចបើកចិត្តរួមគ្នាទុកឱកាសឱ្យបងប្អូននិស្សិតយើងដែល«ក្រីក្រ»ខ្វះខាតពិតប្រាកដដើម្បីបានទទួលឱកាសឧបត្ថម្ភនេះពីលោក ។
ហើយ នេះគ្រាន់តែជាការសំណូមពរ និងសុំការអនុគ្រោះពីប្អូនៗទាំងអស់ដែលបានដាក់ពាក្យហើយមួយចំនួន ។