តារាកំប្លែង តាចេក ទទួលបានជំនួយ ២ពាន់ដុល្លារ និងសម្ភារៈ១ចំនួនក្រោយជួបគ្រោះព្រោះតែជីវភាព

នៅសៀលថ្ងៃទី 14 ខែមករា ម្សិលមិញនេះ លោកតាចេក តារាកំប្លែងដែលស្ទើតែមិនបានស្គាល់ឆាកសំដែងកំប្លែង និងបានចាប់យកអាជិពបន្ថែម ជាការលក់ផ្លែឈើ តាមរយៈការប្រើរឺម៉កសម្រាប់ដឹកជញ្ជូន ផងនោះ បានទទួលនូវការឧបត្ថម្ភនូវទឹកប្រាក់ចំនួន ២ពាន់ដុល្លារ និងសម្ភារៈមួយចំនួន ហើយអ្វីដែលសំខាន់គឺលោកតា ទៅទទួលអំណោយទាំងខ្លួន នៅឈឺនៅឡើយថែមទៀតផង នេះ បើតាមការបង្ហោះសារ របស់លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងលក់មាសពេជ្រដ៏ល្បី និងផលិតផលជាច្រើនមុខទៀត ។

ដោយលោកស្រីបាន សសេរសារថា បានជួបលោកតាចេកហើយ អាណិតគាត់ ហើយក៏គួរអោយគោរពខ្លាំង ជូនគាត់ 2000$ និងអំណោយស្បៀងអាហារមួយចំនួន។ គាត់ថា មិនសុំជំនួយអ្នកណាទេ ខ្លាចប៉ះពាល់កិត្តិយសសិល្បៈករចាស់ៗ តែបើគេជូន គឺជាបុណ្យ។ គាត់ថា ចង់ទិញរឺម៉កស្រាលៗតម្លៃជាង ៣០០ដុល្លារ ដើម្បីដឹកបន្លែ ផ្លែឈើទៅលក់ ព្រោះអាមុនធ្ងន់ពេក ទើបក្រឡាប់។ ចឹងជូនគាត់ ២ពាន់ដុល្លារ គ្រាន់ទុកមើលខ្លួនផង ព្រោះមើលទៅ គាត់មិនទាន់ជាស្រួលបួល នៅឈឺជើងទៀត ដើរចេញទៅ នៅមិនទាន់ត្រង់ផង ។

គួររំលឹកផងដែរថា លោកតាចេក ជួបគ្រោះថ្នាក់ ក្រឡាប់រឺម៉កនៅតាមបណ្ដោយផ្លូវទៅគីរីរម្យ ក្នុងពេលដែលតាចេក​ដឹកផ្លែឈើទៅលក់នៅទីនោះ ។ ដោយលោកតារងគ្រោះបែកក្បាលហូឈាមពេញមុខ និងរបួសតាមរាងកាយខ្លះៗ ទៀត រួមទាំងចៅ២នាក់ រងរបួសស្រាលក្នុងហេតុការណ៍នោះផងដែរ ។

Please enter a valid URL

Relate Post