ពេជ្រ សោភា ប្រាប់ថា គ្រប់យ៉ាងគឺត្រូវតែហត់ ក្រោយមានអ្នកសួរសំនួរចាក់ដោត

តារាចំរៀងស្រីល្បីឈ្មោះ និងឈរនៅលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា កំពុងតែជួបនូវព្យុះភ្លៀងនៃពត៍មានបែកបាក់ មិនទាន់បានចេញមកបកស្រាយផងនោះ ស្រាប់តែក្នុងពេលនេះ ក៏មានបញ្ហាតាមមកទៀតហើយ ។

ដោយនៅសុខៗក៏មានសំនួរសួរតៗគ្នា មកកាន់នាងថា ធ្វើមេច ទើបបាន​ជីវិត​រស់​ស្រួល​ដូច​នាង មាន​លុយ មាន​ឡាន មានផ្ទះ ?  តបទៅនិងសំនួរនេះ តារា​ស្រី ពេជ្រ សោភា បាន​ឆ្លើយ​បញ្ជាក់ថា​ទម្រាំ​នាង​មាន​ថ្ងៃនេះ​គឺ​ខំប្រឹង​ណាស់​មិនមែន​ដេក​មិន​ខំ​ប្រឹង​រក​នោះទេ ​ដូច្នេះ​អ្វីៗ​ដែល​កើតមាន​ដល់​សព្វថ្ងៃ​សុទ្ធ​សឹងតែ​កម្លាំង​ញើស​ឈាម​ដោយផ្ទាល់​ទាំង អស់។​

ពេជ្រ សោភា បាន​បន្ត​ថា ​ជា​ចម្លើយ​អូន​អើយ​អ្នក​ដែល​គេ​មាន​របស់​ទាំងនេះ​មិន​ស្រួល​ទេ​ហត់​ណាស់ បង​កូន​អ្នកលក់​ទឹកអំពៅ​តើ​អូន តែ​បង​ខំ​ណា​ស់​ទើប​មាន​ថ្ងៃ​។ ​បើ​យើង​ដេក​មិន​គិត​មិន​រក​មិន​ស៊ូ​មិន​ហត់ អូន​ឯង​មិនអាច​ក្លាយជា​ម្ចាស់​របស់​ទាំង​នោះទេ។ អ្នកនាង ពេជ្រ សោភា បាន​បន្ថែម​ពីលើ​នេះ​ថា​ គ្រប់​យ៉ាង​គឺ​ត្រូវតែ​ហត់​ទើប​ទទួល​បាន​នូវ​អ្វីដែល​យើង​ចង់បាន ហត់​នឹង​ការងារ​មិន​អី​ទេ​កុំ​ឲ្យ​តែ​ហត់​ចិត្ត​។​

​នេះ​ គឺជា​ចម្លើយ​ដែល​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា ឆ្លើយ​យ៉ាង​ត្រជាក់​ទៅកាន់​អ្នក​ដែលឆ្ងល់ពីភាពមានបានរបស់ខ្លួន​៕

Please enter a valid URL

Relate Post