ជា វណ្ណារិទ្ធ នាំមុខអ្នកសិល្បៈចាក់ដូសជំរុញ តាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល

នាពេលថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយប្រជាជនកម្ពុជាទាំងអស់ ដែលបានចាក់ដូសមូលដ្ឋាន ដូសទី៣ រួចហើយបានរយៈពេល ៤ខែ គឺត្រូវចាក់ដូសជំរុញ ដូសទី៤ បន្តទៀត ដោយចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី 14 ខែមករា ឆ្នាំ2022 នេះតទៅ ។ 

ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩    ហើយមកដល់ថ្ងៃទី 15 ខែមករា ឆ្នាំ2022 នេះ យើងឃើញថា មានប្រជាពលរដ្ឋ និងមន្ត្រីរាជការ រួមទាំងលោក លោកស្រី នៅតាមស្ថាប័ណនានា ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរទៅចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤ នេះយ៉ាងច្រើនកុះករ ។

 

បើងាកមកមើលអ្នកសិល្បៈឯណេះវិញ ពិធីករដ៏មានប្រជាប្រិយភាព លោក ជា វណ្ណារិទ្ធ បាននាំមុខគេក្នុងការចាក់វ៉ាក់សាំងដូសទី៤ ដូសជំរុញនេះ ។ ហើយលោកបានបង្ហោះរូបដែលបង្ហាញពីការចូលរួមនេះ ព្រមទាំងបន្ថែម​ Caption យ៉ាងមានន័យថា​ អរគុណសន្តិភាព !!!សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា​ ខ្ញុំបាទបានចាក់វ៉ាក់សាំងដូសទី៤ ជាដូសជំរុញរួចរាល់ ចូលរួម ៣ កុំ ៣ ការពារ ទាំងអស់គ្នា ១៥ មករា ២០២២

Please enter a valid URL

Relate Post