សុខ ពិសី សុំទោសគ្រួសារ ព្រោះតែបញ្ហា១នេះ

ជាតារាចំរៀង សំនៀងផ្អែម រូបសម្រស់ស្រស់សោភា ការងារនៅតែមានលំនឹង អ្នកគាំទ្ររនៅតែគាំទ្ររ មិនប្រែប្រួល កញ្ញា សុខ ពិសី ទោះបីក្នុងពេលនេះ នាងមានវ័យជ្រេបន្តិចក្ដី តែភាពល្បាញល្បីនិងសម្រស់របស់នាង មិនជ្រេទៅតាមវ័យរបស់នាងនោះទេ ។ តែអ្វីដែលគួរអោយចាប់អារម្មណ៍ នៅសុខៗ នាងបែជាពោលពាក្យសុំទោសចំពោះគ្រួសារ ដោយសារតែបញ្ហា១នេះទៅវិញ ។

ដោយនៅពេលថ្មីៗកន្លងទៅនេះ នាងបានបង្ហោះសារនៅលើ Account Facebook ផ្ទាល់ខ្លួនរបស់នាងថា “កាត់បន្ថយអារម្មណ៍តានតឹង យើងនឹងរកក្តីសុខឃើញខ្លះៗទោះមិនច្រើន។ សុំទោសដែលពេលខ្លះធ្វើឱ្យក្រុមគ្រួសារលំបាក ព្រោះនៅតែតាមមើលថែរ”។

យើងមិនដឹងថា តើនាងទប់អារម្មណ៍១នេះ យូប៉ុណ្ណាមកហើយនោះទេ ទើបព្រមទម្លាយជាសារធារណៈបែបនេះ ។ គេសង្ឃឹមថា ខាងគ្រួសាររបស់នាង និងនៅតែបន្ត តាមមើលថែរនាង ផ្ដល់កម្លាំងចិត្តអោយនាងជាបន្តទៀត ។ ក្នុងការបង្ហោះសារនោះផងដែរគេឃើញមានការចូលទៅ Comment របស់អ្នកគាំទ្ររនាង ក្នុងន័យ ផ្ដល់កម្លាំងចិត្ត និងបន្តគាំទ្ររដល់រូបនាង 

Please enter a valid URL

Relate Post