សារាយ សក្ខណា ជោគជ័យ សមនិងការចំណាយកម្លាំង

ដោយសារតែទឹកចិត្តចង់ចូលរួម និងចង់អោយកម្មវិធី១នេះ ប្រកបដោយភាព អធិកអធម ហើយអ្វីដែលសំខាន់ គឺជាពិធីរៀបអាពាហ៍ពិពាហ៍ ប្អូនប្រុសពៅផងនោះ អ្នកនាងសារាយ សក្ខណា​ និងស្វាមី បានរូតរះ ធ្វើការហោះហើរមកស្រុកខ្មែរ ដើម្បីតែចូលរួមពិធីនេះតែម្ដង នេះបើតាមការអោយដឹងពីរូបនាងផ្ទាល់ ។

ដូចជាការគ្រោងទុក ពិធីមង្គលការប្អូនប្រុសពៅរបស់នាង ដែលប្រព្រិត្តទៅនៅរាត្រីថ្ងៃទី១៦ ខែមករា 2022កន្លងទៅនេះ គឺបញ្ចប់ដោយរលូនក្រោមការចូលរួមពីតារាល្បីៗជាច្រើនដួង មកពីគ្រប់ទិសទី រួមទាំងតារាជាច្រើនជំនាន់ និងភ្ញៀវកិត្តយស១ចំនួនផងដែរ ។

គួររំលឹកផងដែរថា ការធ្វើដំណើរមកលើកនេះ គឺអ្នកនាងសារាយ សក្ខណា និងស្វាមី ព្រមទាំងកូនផងនោះ និងចំណាយពេលជាង ២ខែនៅស្រុកកំណើត ហើយនិងត្រឡប់ទៅវិញក្នុងខែមេសា​ឆ្នាំ 2022 ។

ទោះបីជា នាង និងក្រុមគ្រួសារ មកចូលរួម ពិធីរៀបការប្អូនប្រុសពៅក្ដី តែតារាស្រីរូបនេះ មិនបានទុកពេលវេលាចោលទទេនោះទេ ។ គឺនាងមានការងារធ្វើជារឿយ ដូចជាចូលរួមកម្មវិធីកំសាន្តតាមបណ្ដាស្ថានីយទូរទស្សន៍ នានា និងថតសម្លៀកបំពាក់អោយសម្អាងការជាដើម ។

Please enter a valid URL

Relate Post