លោក សាវីន ហ្វីលិព និងកូនប្រុសច្បង បញ្ចប់កម្មវិធី 1$ ក្រោស្នាមញញឹមរបស់ តាសុីក្លូ ១៨០នាក់

ដោយសារតែលំហូរចូល ក៏ដូចជាការកើនឡើង នូវម៉ូតូកង់៣ឥណ្ឌា ដែលគ្រប់គ្នាបានឃើញចរាចណ៍ យ៉ាងគគ្រឹកគ្រេងនៅភ្នំពេញនេះ ធ្វើអោយប្រជាជនកម្ពុជា យើងស្ទើតែភ្លេច សុីក្លូទៅហើយ ។ ដែលយើងបានដឹងហើយថា សុីក្លូ  គឺជាអត្តសញ្ញាណ១ផងដែររបស់ទីក្រុងភ្នំពេញ ។ ហើយអ្នកប្រកបរបរធាក់សុីក្លូ ស្ទើតែដាច់បាយម្ដងៗទៅហើយ ដោយសារតែ មហាជនទូទៅ ងាកទៅជិះ កង់បីឥណ្ឌាវិញ ព្រោះវាលឿន រហ័ស និងងាយស្រួលរក ។

ក្រោយឃើញពីទុក្ខលំបាក របស់តាសុីក្លូ ដែលមានវ័យចាស់េជរា បាត់បង់ចំណូល ពេលយប់សម្រាកនៅលើសុីក្លូដោយផ្ទាល់ ហាលខ្យល់ ហាលភ្លៀង ផងនោះ   កូនប្រុសរបស់ សាវីន ហ្វីលិព គឺលោក យោធិន វីរ៉ាយុត្ត និងមិត្តរួមសកលវិទ្យាល័យផារ៉ាហ្គន  ឬ សកលវិទ្យាល័យ ហ្សាមេន រួមទាំងលោក សាវីន ហ្វីលិព  បានបង្កើត នូវកម្មវិធី១ឈ្មោះថា​កម្មវិធី 1ដុល្លារ  ដើម្បីប្រមូលថវិការជួយដោះស្រាយជិវភាពជូនតាសុីក្លូទាំងនោះ ។

ក្រោយពីការប្រកាសរបស់ លោក សាហ្វីន ហ្វីលិព រួចមកយើងឃើញថា មានតារា អ្នកសិល្បៈ និងមហាជនទូទៅ បានចូលរួមយ៉ាងច្រើនកុះករ និងទទួលបានទឹកប្រាក់សរុបប្រមាណ ជិត 3ពាន់ដុល្លារ ។ ហើយក្នុងនោះ លោកស្រី ម៉ន ដានី ម្ចាស់បូរី KP ម៉ន ដានី បានចូលរួម  នូវទឹកប្រាក់រហូតទៅដល់ 999ដុល្លារ ឯណោះ ។ ដែលក្នុងចំនួននេះ លោក សាវីន ហ្វីលិព និងកូនប្រុស រួមទាំងមិត្តរួមសកលវិទ្យាល័យផារ៉ាហ្គន  ឬ សកលវិទ្យាល័យ ហ្សាមេន មិនបង្អង់យូ បានរៀបចំកម្មវិធីចែកអំណោយទាំងនោះភ្លាមៗ ។

ដោយការចែកអំណោយនោះបានប្រព្រិត្តទៅនៅថ្ងៃ ទី 16 ខែមករា​ឆ្នាំ 2022 ស្ថិតនៅសមាគមអភិរក្សសុីក្លូកម្ពុជា ស្ថិតនៅផ្លូវ១៥៨ក្បែរសាលាវត្តកោះ ក្រោមការចូលរួមពីលោក សម្បត្តិ  ប្រធាន សមាគមន៍សុីក្លូ ផងដែរ ។ ហើយសម្រាប់អំណោយដែលចែកជូនតាសុីក្លូក្នុងពេលនោះ ក្នុងម្នាក់ទទួលបានរួមមាន អង្ករ ត្រី និងទឹកប្រាក់ចំនួន 6មុឺនរៀល ។

Please enter a valid URL

Relate Post