នេះបើយោងតាម ការអោយដឹងដោយផ្ទាល់ ពីកញ្ញា ទឹម រដ្ឋា បានប្រាប់អ្នកសារពត៍មានថា បើមិនមានអ្វីប្រែប្រួលនោះទេ នាងនិងដឹកដៃគូរស្នេហ៍របស់នាងដែលបានមើលចិត្តគ្នាជាង 5ឆ្នាំហើយនោះ ចូលរោងការ នៅចុង ខែមិនាឆ្នាំ 2202 ខាងមុខនេះហើយ ។ ដោយនាងបានប្រាប់ច្បាស់ៗថា នាង និងចូលរោងការតាមប្រពៃណីខ្មែរ នៅថ្ងៃ ទី26 ខែមិនា ឆ្នាំ 2022 ជាមួយគូរស្នេហ៍របស់នាង ដែលគេស្គាល់ថា ជាអ្នកជំនួញផ្នែក អចលនទ្រព្យ ដ៏ប៉ិនប្រសព្វម្នាក់ ។
ហើយក្នុងពេលនេះ នាងក៏និងកំពុងសិក្សាលើជំនួញផ្នែកនេះ ពីអនាគតស្វាមីរបស់នាងដូចគ្នា ហើយក៏បានត្រៀមខ្លួនរួចហើយសម្រាប់ការឈានជើងចូលមកវិស័យនេះជាមួយស្វាមី ។ ហើយតារាបង្ហាញម៉ូត រាង Slim កញ្ញា ទឹម រដ្ឋា នៅបានបន្តទៀតថា តាមផែនការដែលបានត្រៀមទុក គឺនាងនឹងឡើងទៅរៀបការនៅអាមេរិកម្តងទៀត ។
ម្យ៉ាងទៀត ខាងសាច់ញាតិគូស្នេហ៍នាង ក៏ចង់ឃើញកូនគាត់ការនៅអាមេរិកដែរ។ ដែលនេះជាឱកាសដ៏ល្អដែលនាងរង់ចាំយូរមកហើយ ។ នាងនិងរក្សាចំណងស្នេហាមួយនេះអោយបានគង់វង្សយូរអង្វែង ។ ហើយនាងនៅបានអះអាងផងដែរថា មង្គលការរបស់នាង ធ្វើនៅកន្លែងលំដាប់មួយនៅក្នុងក្រុងភ្នំពេញនេះឯង ហើយមិនធ្លាប់មានអ្នកនឹកឃើញ ធានាថាប្លែកខ្លាំង និង ពិសេសបំផុត។