អ្នកគាំទ្ររពិតជាមិនពេញចិត្ត បើ វី ឌីណែត ឈប់ច្រៀងព្រោះមូលហេតុនេះ

រៀងចាស់ មិនទាន់ស្ងាត់ផងរឿងថ្មី ក៏មកដល់ ។ មុននេះមិនយូប៉ុន្មាន តារាចំរៀងស្រី បែបយុវវ័យ និងល្បីឈ្មោះក្នុងរង្វង់សិល្បៈខ្មែរ កញ្ញា វីឌីណែត បានធ្វើអោយអ្នកគាំទ្ររមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុកៗ នាងក៏ប្រកាសថាឈប់ច្រៀង ។ ដែលបញ្ហានេះបានធ្វើអោយមានការដេញដោលសួរនាំគ្នាជាច្រើននៅលើបណ្ដាញសង្គម ។

 

ហើយឥឡូវ កាន់តែឡើងកំដៅទៀតហើយ ដោយមានដំណឹងលេចឮថា កញ្ញា វី ឌីណែត លះបង់អាជិពដែលខ្លួនតស៊ូមកជាង 10ឆ្នាំនោះ ក៏ព្រោះតែបំពេញចិត្តគូរស្នេហ៍របស់ខ្លួន ។ ដែលការលេចចេញជារឿងរ៉ាវរសើបបែបនេះ គឺបានកើតឡើងក្រោយពេល ដែល វី ឌីណែត បានបង្ហោះសាថា បន្តិចទៀតនាងនិងឈប់ច្រៀងហើយ ហើយកញ្ញា ឈិន ម៉ានិច្ច ដែលជាមិត្តជិតស្និត និងជាមិត្តរួមទ្រនំផងនោះ បានចូលទៅ Comment  ថា ចា លោកជំទាវ និងបន្តដោយ Comment ថា យ៉ាងណាៗកុំភ្លាចនាង ។ ហើយអ្នកទាំង2 ក៏ឆ្លើយឆ្លងគ្នាបន្ត ក្នុងន័យចំអែចំអន់គ្នា ដោយភាពជិតស្និត ។

ដែលការ Comment របស់ ឈិន ម៉ានិច្ច ក្នុងពេលពេលធ្វើអោយអ្នកគាំទ្រ មិនគិតមិនបាន ថា​វី ឌីណែត អាចនិង បញ្ចប់អាជិពចម្រៀង និងត្រៀមខ្លួនទទួលងារជាជំទាវជំនួសវិញ ។ ពាក់ព័ន្ធទៅនិង បញ្ហានេះ វី ឌីណែត ចេញមុខច្រាលចោលនូវពត៍មានទាំងនេះ ដោយនាង បានប្រាប់ថា អារឿងឈប់និងឈប់ហើយ តែអារឿងក្លាយទៅជាអីផ្សេង ឬ ជំទាវអីនិង នាងអត់ដឹងអីទេ ។

ចំណែកឯ លោក ហួ ឡាវី ដែលជាឳពុក បានប្រាប់អ្នកសារពត៍មានថា រឿងឈប់ច្រៀងនោះ គឺមិនមានរៀងបែបនិងកើតឡើងនោះទេ ប៉ុន្តែលោកនិងសួរនាំនាងអោយបានច្បាស់អំពីរឿងនេះ ។

Please enter a valid URL

Relate Post