ភិន សុដាលីស និយាយបែបនេះ នារីៗគាំទ្ររគ្រប់គ្នា

លោកអ្នកប្រហែលជាជ្រាបហើយថា    នៅក្នុងបណ្ដាញសង្គមសព្វថ្ងៃនេះ គឺសំបូរទៅដោយ អ្នកចេះដឹង អ្នកក្លាហានក្នុងការរិះគន់ ទោះដឹងរឿងច្បាស់ មិនច្បាស់ក្ដី សូម្បីរឿងអ្នកដ៏ទៃក៏ហ៊ានកាត់សេចក្ដី ថាអ្នកណាខុសអ្នកណាត្រូវ ទាំងដែលខ្លួនមិនស្គាល់គេសោះ ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានមនុស្ស១ចំនួន ដែលទំនេរខ្លាំង អង្គុយរិះគន់ សើចចំអក ពេបជ្រាយ ដល់រូបរាងគេ ដោយមិនសំចៃមាត់ថែមទៀតផង ។ 

ពាក់ព័ន្ធទៅនិងបញ្ហានេះ តារាសំដែងដ៏ស្រស់សោភា ដែលគេដឹងថាជាកូនស្រីរបស់ម្ចាស់ផលិតកម្មមហាហង្ស ដ៏ល្បី អ្នកនាង ភិន សុដាលីស បានពោលពាក្យប៉ុន្មានឃ្លា ធ្វើអោយនារីគ្រប់គ្នាពេញចិត្តតែម្ដង ។ ដោយនាងបានពោលថា​ បញ្ឈប់ទម្លាប់រិះគន់ សើចចំអក ពេបជ្រាយដល់រូបរាង រូបសម្រស់របស់អ្នកដទៃទៅ។ មនុស្សម្នាក់ៗ គឺមានភាពស្រស់ស្អាតតាមបែបផ្សេងៗគ្នា​។ មិនថាគេមានមុខមាត់បែបណា រូបរាងបែបណានោះឡើយ ក៏គេនៅតែជាគេ គេស្អាតបែបគេ ដូចដែលយើងស្អាតបែបយើងអ៊ីចឹងដែរ ។

បន្ទាប់ពីសារដ៏មានន័យនេះ បានបង្ហោះជាសាធារណៈរួចហើយនោះគេសង្ឃឹមថា ការរិះគន់ ការសើចចំអក ពេបជ្រាយដល់រូបរាង រូបសម្រស់របស់អ្នកដទៃ និងត្រូវបានកាត់បន្ថយ ឬរិះគន់អោយមានកម្រិត ។

Please enter a valid URL

Relate Post