ចាស់មិនទៅ ថ្មីមិនមក..! ពេជ្រ សោភា បង្ហើបតម្រុយរៀបការឆ្នាំនេះ

ក្នុងពេលនេះ អ្នកគាំទ្ររ តារាចំរៀងជួរមុខលំដាប់ប្រទេស អ្នកនាង ពេជ្រ សោភា ច្បាស់ជាអស់មន្ទិលសង្ស័យជាមួយនិងស្នេហាថ្មីរបស់ Idol ខ្លួនហើយ ។ ព្រោះក្រៅពីបង្ហាញនូវរូបភាពផ្អែមល្ហែម ជាមួយអ្នកថ្មី ជាញឹកញាប់ដែលបង្ហាញយ៉ាងច្បាស់អំពីការចប់គ្រប់យ៉ាងជាមួយអ្នកចាស់ ផ្លាស់ជាមួយអ្នកថ្មី ដែលគេស្គាល់ថាជាតារាបង្ហាញម៉ូត លោក យូសេ្វណាង ហើយនោះ ។

 

នៅថ្ងៃ ទី 17ខែមករា 2022 ម្សិលមិញនេះ អ្នកនាងពេជ្រ សោភា ហាក់បង្ហាញតម្រុយថា អ្នកនាងអាចនិងចូលរោងការនៅក្នុងឆ្នាំនេះហើយ ដោយអ្នកនាង បានបង្ហោះសារ ព្រមជាមួយសំនួរសួរថា មើលភ្នែកដូចយល់ថាចែនឹងរៀបការឆ្នាំនឹងមិចមិនដឹងទេ Okហ្វេនបង ព្រមទេឆ្នាំនឹង?ព្រមរឺមិនព្រម? 

 

ហើយនៅពីក្រោម ការបង្ហោះសារនោះក៏មាន អ្នកគាំទ្ររជាច្រើន បានចូលទៅ Comment ។ ដោយមានទាំងអ្នកគាំទ្ររ អោយរៀបការ និងមានអ្នកសួរថាហេតុអ្វី មិនមែនជាលោក ឆឹម សក្កដាផងដែរ ។ ហើយក៏មានអ្នក Comment អោយនាងធ្វើតាមបេះដូង យ៉ាងណាក៏បានអោយតែនាងសប្បាយចិត្ត ។

Please enter a valid URL

Relate Post