លោកអ្នកជ្រាបច្បាស់រួចមកហើយថា ព្រះនាងតូច នរោត្តមជេនណា គឺពោរពេញទៅដោយទេពកោសល្យផ្នែកសិល្បៈ មិនថាតែការរាំ ការច្រៀង រួមទាំងល្អឥតខ្ចោះនៅផ្នែករបាំបូរាណថែមទៀតផង ។
តែប៉ុណ្ណឹងនៅមិនទាន់អស់ទេ ព្រោះតែចង់បំពេញតាមសេចក្ដីត្រូវការរបស់អ្នកគាំទ្ររ ដែលតែងតែរងចាំទស្សនានូវអ្វីដែលថ្មី និងជាស្នាដៃរបស់ព្រះនាងតូចផងនោះ ព្រះនាងតូច នរោត្តម ជេនណា បានចំណាយពេលទៅសិក្សា ការរាំចង្វាក់សកល ដល់ទៅ៣ខែ តែមិនទាន់បានបញ្ចេញស្នាដៃនៃការរាំនោះ នៅទីណានោះទេ ព្រោះព្រះនាងតូចជេនណា និងរៀបចំជា វីឌីអូ ដើម្បីបង្ហាញជូន មហាជននិងអ្នកគាំទ្ររបានទស្សនាក្នុងពេលតែ១ព្រមគ្នាតែម្ដង ។
នេះបើយោងតាមការបង្ហោះសារ នៅលើ Facebook ផ្លូវការរបស់ព្រះនាង ។ ដោយព្រះនាង បានសសេរសារថា សួស្តីពុកម៉ែបងប្អូនទាំងអស់ ឆាប់ៗខ្ញុំនិងបង្ហាញវីដេអូរាំចង្វាក់សកលរបស់ខ្ញុំមួយយ៉ាងពិសេស ក្រោយពេលដែលខ្ញុំបានរៀនរាំចង្វាក់នេះអស់រយះពេល៣ខែមកនេះ។ ខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់ និងសប្បាយរីករាយសម្រាប់វីដេអូរាំរបស់ខ្ញុំដែលនិងចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ហើយសារនេះផងដែរត្រូវបានអ្នកគាំទ្ររ ចែករម្លែកតៗគ្នា និងចូលទៅ Comment ក្នុងន័យសារទរនិងគាំទ្រដល់ស្នាដៃព្រះនាងតូច យ៉ាងច្រើនកុះករ ។