ម៉ាដូណា ធ្វើបុណ្យរាប់បាត ព្រះសង្ឃ៦៩អង្គ ក្រោយចាញ់បោកគេអស់ ៥២មុឺនដុល្លារ និងប្រាថ្នាបែបនេះ

តារាសំដែង តារាកំប្លែង លោកម៉ាដូណា កំពុងត្រូវបានមហាជនចាប់អារម្មណ៍ និងអាណិតលោកយ៉ាងខ្លាំង ក្រោយពីលោកបកស្រាយរឿងគេបោកលោកអស់ ៥២មុឺនដុល្លារ នៅក្នុងកម្មវិធី១ ។ ដោយលោកបានប្រាប់ថា​លុយ ៥២មុឺនដុល្លារ ដែលលោកចាញ់បោកគេនោះ គឺលុយតុងទីន ។ ដោយលោកធ្វើជាមេតុងទីន ហើយកូនតុងទីនរបស់លោកបានរត់ចោលលោក មិនបង់ប្រាក់អោយលោក ទាំងដើមទាំងការ ដែលតម្រូវអោយលោកជាមេចេញសងជំនួស ទាំងអស់ ។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ តារាដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានប្រមូលលក់គ្មានសល់ មិនថាតែឡាន ខនដូ ដីស្ទើគ្រប់ទីកន្លែង រួមទាំងគ្រឿងអលង្ការដែលលោកស្រឡាញ់ ដើម្បីសងបំណុលតុងទីន ដែលកូនតុងទីន រត់ចោលមិនទទួលខុសត្រូវ ។ ដោយលោកបាននិយាយថា ៥២មុឺនដុល្លារ គឺច្រើនណាស់សម្រាប់លោក លោកលក់អស់ហើយគ្មានសល់ទេ ដើម្បីដោះស្រាយបញ្ហា មិនអោយកូនតុងទីនលោក បាត់បង់ទំនុកចិត្តលើលោកនោះទេ ។

រហូតមកដល់ពេលនេះ លោកដោះស្រាយបានច្រើនហើយ គឺនៅសល់ប្រមាណជា ៣០មុឺនដុល្លារទៀតប៉ុណ្ណោះ ។ ហើយកម្មវិធីដែលលោកម៉ាដូណា បានចូលរួម និងបកស្រាយពីបញ្ហាលុយនោះ គឺបានថតទុកនិងចាក់ផ្សាយស្របពេលដែលលោក កំពុងតែចូលរួមក្នុងពិធីបុណ្យដ៏ធំបែបអភិជន១ ដែលរៀបចំដោយ លោកគ្រូ សាយ រះ ដែលជាលោកគ្រូពេទ្យដ៏ល្បីផ្នែកកែសម្ភស្ស ។

 

ដែលពិធីបុណ្យនោះ គឺលោកគ្រូសាយ រះ ឧទ្ទិសកុសលជូនម្ដាយរបស់លោក ដោយក្នុងពិធីនោះ ក៏មានការចែកអំណោយ និងរាប់បាតរហូតដល់ព្រះសង្គ ៦៩អង្គឯណោះ ។ ក្រៅពីចូលរួមពិធីបុណ្យ និងរាប់បាតព្រះសង្ឃ ៦៩អង្គហើយនោះ តារាពហុជំនាញរបស់យើង នៅបានប្រាប់អ្នកសារពត៍មានថា បើលោកដោះស្រាយបញ្ហា លុយ ៣០មុឺនដុល្លារនោះរួច លោកនិងសាងភ្នួស ជួសសំដីដែលលោកបានបន់ស្រន់ថែមទៀតផង

ដោយលោកបានពោលថា ព្រឹកនេះកូន បានរាប់បាតលោក 69អង្គ នៅខេត្តសៀមរាប កូនសុំបួងសួងដល់វត្ថុស័ក្តសិទ្ធិគ្រប់ទីកន្លែង សុំអោយកូនផុតនៅក្តីទុក្ខទាំងពួង ហើយកូនសន្យាថា នឹងបួសជាព្រះសង្ឃ ថ្វាយចិត្តកាយ ទៅព្រះពុទ្ធសាសនា នៅពេលខាងមុខនេះ  បន្ទាប់ពីដោះស្រាយបញ្ហាទាំងអស់ ។

Please enter a valid URL

Relate Post