លោក ហ្វៃ សំអាង និងតារា ៨ដួងទៀត ត្រៀមខ្លួនជាស្រេចសម្រាប់ MV បទ ជីវិតក្មេងវត្ត ដែលដកស្រង់ចេញពីរឿងពិតរបស់សម្ដេចតេជោ

MV បទ ជីវិតក្មេងវត្ត ដ៏អស្ចារ្យ ដែលនិពន្ធទំនុកច្រៀង ដោយសម្ដេចតាជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រាកដខ្លួនឡើងជាថ្មី ក្រោមស្នាដៃអ្នកដឹកនាំរឿងដ៏ល្បីលំដាប់ជាតិ លោក ហ្វៃ សំអាង និងជំនួការដឹក អ្នកនាង​ចន ច័ន្ទលក្ខិណា ។  ហើយក្នុងនោះ តារាសំដែងដែលមានឱកាស ក្នុងការចូលរួមសំដែង MV ដ៏អស្ចារ្យ១នេះ គឺមានរហូតដល់ទៅជាង ៨០នាក់ឯណោះ តែតួអង្គសំខាន់ មានត្រឹមតែ ៨រូបតែប៉ុណ្ណោះ ។

ក្នុងនោះមានដូចជា ១/លោក ខេម ចាន់ម៉ានូ សម្ដែងជាតួអង្គសម្ដេចកាលនៅជាក្មេងវត្ត ។

២/លោក មុត ឧត្ដម ដើរជាតួជាតួអង្គ(ពេលសម្ដេចពេញវ័យ)

៣/អ្នកស្រី ឌី សាវ៉េត ដើរជាតួជាតួអង្គជីដូនរបស់សម្ដេច។

៤/អ្នកនាង ដួង ហ្សូរីដា ដើរជាតួជាតួអង្គម្ដាយរបស់សម្ដេច។

៥/ លោក ឆឹម សក្កដា ដើរជាតួជាតួអង្គឪពុករបស់សម្ដេច។

៦/លោក ម៉េង ប៊ុនឡូ ដើរជាតួជាតួអង្គព្រះសង្ឃ និងជាព្រះគ្រូចៅអធិការវត្ដដែលសម្ដេចស្នាក់នៅ។

៧/លោក សេង សុភក្ដិ ហៅចន ស៊ីណូរ៉ា ដើរតួជាតួអង្គរៀមច្បងនៃក្មេងរស់នៅក្នុងវត្ដ។

៨/ កញ្ញា នីតា វរវង្ស ដើរតួជាតួអង្គកូនស្រីអ្នកមាន ហើយជាមិត្ដរួមថ្នាក់របស់សម្ដេច។

លោក ហ្វៃ សំអាង នៅបានបន្តទៀតថា  “យើងមានតួច្រើនទៀត សម្រាប់MV មួយនេះ តែសព្វថ្ងៃយើងពិបាករកទីតាំងថតណាស់…ឥឡូវប្រទេសយើងរីកចម្រើន អគារខ្ពស់ៗ អីចឹងយើងត្រូវរកទីតាំង សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់អីឲ្យត្រូវដូចយុគ្គសម័យហ្នឹង”។

គួររំលឹឹកផងដែរថា កាលពី ១១ឆ្នាំមុន លោកក៏ធ្លាប់ផលិតបទ“ជីវិតក្មេងវត្ដ”ជូនសម្ដេចម្ដងហើយ ប៉ុន្ដែកាលណោះការផលិតរត់ទៅតាមទីផ្សារដោយក្នុង១ថ្ងៃលោកត្រូវចំណាយពេលសម្រាប់ថតបទចំរៀងជាច្រើនបទ។ តែបច្ចុប្បន្នលោកបានប្រើពេល១សប្ដាហ៍ពេញ សម្រាប់តែការ ផលិតបទ“ជីវិតក្មេងវត្ដ”ដែលនិយាពីប្រវត្ដិពិតរបស់សម្ដេចតេជោ ។ ហើយដំណើរកាផលិត MV ដែលមានរយៈពេល ៥នាទីនេះ ថិតក្នុងដំណើរការនៃការផលិតបាន៥០%ហើយ ហើយគ្រោងនឹងថតបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។

Please enter a valid URL

Relate Post