កំពុងតែក្ដៅស្លឹកត្រចៀក រឿងកូនតុងទីនបោកលុយអស់រាប់សិបមុឺន ដុល្លារ មិនទាន់ត្រជាក់ផង ស្រាប់តែពេលនេះ កំដៅក្នុងភ្នែកលោកកាន់តែកើនឡើងថែមទៀតហើយ សម្រាប់តារាសំដែង តារាកំប្លែង លោក ម៉ាដូណា ។ ដោយសារតែថ្មីៗនេះ មាន Page ១ចំនួន បានចេញពត៍មានមិនពិត ពីម្ចាស់បំណុលក្លាយជា កូនបំណុល ពីអ្នកខ្ចីលុយគេទៅជាម្ចាស់លុយវិញ ធ្វើអោយតារាពហុជំនាញរបស់យើង មិនពេញចិត្តយ៉ាងខ្លាំង ។
ដោយលោកបានពោលថា ចូរអ្នកពត៍មានទាំងឡាយដែលសរសេរពីលោក សូមសរសេរដោយគិតពីអារម្មណ៍លោកផង ដើម្បី Page ខ្លួនឯងអោយគេចូលមើលច្រើនសរសេរបំផ្លើសពីការពិត អោយបងប្អូនមួយចំនួនច្រឡំថាលោកខ្ចីលុយគេអត់សង គេជេរូបលោកពេញនឹង អ្នកមិនខ្លាចបាបទេ ត្រូវសរសេរថាលោកចេញសងលុយគេជំនួស មិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេ ហើយលោកនិង Live និយាយ ពីពួក Page អត់ប្រយោជន៍ទាំងនោះ នៅរសៀលថ្ងៃនេះ បើមិនមានការប្រែប្រួលអ្វីនោះទេ ។