ប៉ូ គឹមថេង សុទ្ធធីតា ចេញមុខសុំទោសភ្លាម ក្រោយជួបComment បែបនេះ

នៅថ្ងៃទី 21 ខែមករា ឆ្នាំ 2022 ម្សិលមិញនេះ Page ផ្លុវការរបស់ Miss Grand Cambodia បាន Post រូបរបស់ កញ្ញា ប៉ូ គឹមថេង សុទ្ធធីតា ក្នុងឈុតពណ៍ទឹកមាស និងមានបង្ហាញសាច់ដើមទ្រូងខ្លះៗ ផងនោះ បានធ្វើអោយអ្នកគាំទ្ររបវកញ្ញា ជាច្រើនបានចូលទៅ Comment សសើរពីរូបសម្រស់របស់នាង ។

 

តែក្នុងចំណោម Comment  សសើរទាំងនោះ ក៏មាន Comment ក្នុងន៍យរិះគន់បែបធ្ងន់ៗផងដែរ ដោយមាន Account Facebook ១បាន Comment ថា ស្រ្តីខ្មែរដល់តែបញ្ចេញល្វែងលើសឹងតែទាំងអស់អញ្ចឹង មើលមិនឃើញថាស្អាតពិតយ៉ាងណាដើមទ្រូងមូលក្លំជាប្រភពទាក់ទាញតណ្ហាបុរសតែមិនមែនជាប្រភពទាក់ទាញចិត្តនិងបេះដូងគេទេ មិនគួរយកឈុតនិងអោយគាត់គ្រងសោះ ព្រោះគាត់ជាស្រ្តីតំណាងអោយស្រ្តីនៅកម្ពុជា គួរតែបង្ហាញសកម្មភាពសប្បុរសធម៌នៅតាមកម្មវិធីនានា ដូចជាកន្លែងកុមារកំព្រា មន្ទីពេទ្យ កន្លែងចាស់ជរា ទើបល្អជាង តម្លៃពិតប្រាកដរបស់មនុស្សស្រី មិនមែនផ្ដោតតែលើការស្លៀកពាក់សិចស៊ីលិចលើលិចក្រោមបិទបាំងតែចុងអញ្ចឹងគេហៅថាស្អាតទេចរិយាសម្បត្តិខាងក្នុងស្អាតមានមេត្តា ករុណា ចេះជួយកិច្ចការ សប្បុរសធម៌សង្គមទើបគេហៅថាស្រ្តីគំរូ តំណាងឲ្យស្រ្តីខ្មែរ ការស្លៀកពាក់ក៏បង្ហាញអំពីអតចរិករបស់មនុស្សដែរ បញ្ចេញតិចៗបានហើយ បញ្ចេញច្បាស់ៗពេកសាំភ្នែកអ្នកមើលវិញទេ.សូមកែត្រង់និងបន្តិចទៅ រិះគន់កែលម្អ អត់បានជាន់ពន្លិចទេ ព្រោះខ្ញុំជាអ្នកគាំទ្ររគាត់ម្នាក់ដែរ ធ្លាប់ vote ធ្លាប់ share អោយគាត់ដែរ ។

ហើយក៏មានមតិ១ទៀតបានពោលថា ស្រលាញ់និងគាំទ្រសុធីតារហូតមក ប៉ុន្តែសូមសំណូមពរសំលៀកបំពាក់ខ្លះមិនគួរស្លៀកទេដូចឈុតនេះពិតជាស្អាតហើយ តែលេចកៀនផង កណ្តាលផង មើលទៅមិនសូវសមភ្នែកសោះ ធ្វើអោយបាត់បង់នូវគុណតំលៃអស់ខ្លះ. បើកាលទៅប្រឡងមិនសូវអី ព្រោះថៃចូលចិត្តសុិចសុីខ្លាំង តែនៅក្នុងប្រទេសខ្មែរយើងកុំសុិចសុីខ្លាំងពេក. អត់សូវសមភ្នែកសាធារណៈជនទេ ព្រោះខ្មែរយើងបើនិយាយពីប្រពៃណីរក្សាបានល្អជាង   

បើយើងក្រឡេកទៅមើលកញ្ញា ប៉ូ គឹមថេងសុទ្ធធីតា វិញ  ក្រោយពីមានរឿងបែបនេះកើតឡើងហើយ ក៏បានបង្ហោះសារថា គ្រប់គ្នាគេស្លៀកមើលទៅធម្មតា តែខ្ញុំស្លៀកមើលទៅសុិចសុីខ្លាំងជាងគេមែន ? ខ្ញុំសមីខ្លួនក៏ឃើញថា រាងខ្លាំងតិចដែរ សុំអធ្យាស្រ័យដល់រូបនាងខ្ញុំផង ។

Please enter a valid URL

Relate Post